ហូល្លង់ និងកូស្តារីកា បន្តជួបគ្នានៅវគ្គ៨ក្រុម ក្នុង World Cup 2014 ខណៈម៉ិចស៊ិច និងក្រិច ហាលអាវដឹកដៃគ្នាទៅផ្ទះវិញ

ការប្រកួតសម្រាប់វគ្គ១៦ក្រុមចុងក្រោយក្នុង World Cup 2014 នៅប្រទេសប្រេស៊ីលរវាងក្រុមជម្រើសជាតិហូល្លង់ និងក្រុមជម្រើសជាតិម៉ិចស៊ិច ក្នុងរយៈពេល៩០នាទី ក្រុមជម្រើសជាតិហូល្លង់បានផ្តួលក្រុមជម្រើសជាតិម៉ិចស៊ិចក្នុងលទ្ធផល (២-១) ។
ដោយឡែក ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៩០នាទី រហូតដល់ថែមម៉ោង១៥នាទី២ដង បានបញ្ចប់រវាងក្រុមជម្រើសជាតិកូស្តារីកា និងក្រុមជម្រើសជាតិក្រិចនៅតែទទួលបានលទ្ធផលស្មើគ្នា (១-១) ហើយនាំឲ្យក្រុមជម្រើសជាតិទាំង២ត្រូវទាត់ប៉េណាល់ទី (Penalties) ដើម្បីដណ្តើមយកលទ្ធផលឈ្នះ-ចាញ់។ ទីបំផុតកូស្តារីកាបានឈ្នះក្រិចក្នុងលទ្ធផលដោយប៉េណាល់ទី (៥-៣) ។
ដូច្នេះ ក្រុមជម្រើសជាតិហូល្លង់ (Netherlands) និងក្រុមជម្រើសជាតិកូស្តារីកា (Costa Rica) ត្រូវបន្តប្រកួតជាមួយគ្នានៅវគ្គ៨ក្រុមតទៅទៀត ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ ខណៈដែលក្រុមជម្រើសជាតិម៉ិចស៊ិច (Mexico) និងក្រុមជម្រើជាតិក្រិច(Greece) ហាលអាវដឹកដៃគ្នាត្រឡប់ទៅផ្ទះវិញទាំងសោកស្តាយ។
សូមបញ្ជាក់ជូនថា រហូតមកដល់ទទួលបានជ័យជម្នះក្នុងវគ្គ១៦ក្រុម និងត្រៀមទៅប្រកួតនៅវគ្គ៨ក្រុមទៀតនោះ ក្រុមជម្រើសជាតិហូល្លង់ និងក្រុមជម្រើសជាតិកូស្តារីកាទទួលបានទឹកប្រាក់ចំនួន២៤លានដុល្លារអាមេរិក សម្រាប់ក្រុមនីមួយៗហើយៗបើក្រុមណាមួយក្នុងក្រុមជម្រើសជាតិទាំង២នេះទទួលបានជ័យជម្នះឆ្លងផុតវគ្គ៨ក្រុមឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះនឹងទទួលបានទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិកបន្ថែមទៀតពីសហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ (FIFA)៕
Source from: www.dtn7.com