ហូល្ល​ង់​ និង​កូ​ស្តា​រី​កា​ បន្ត​ជួប​គ្នា​នៅ​វគ្គ​៨​ក្រុម​ ក្នុង​ World​ Cup​ 2014​ ខណៈ​ម៉ិច​ស៊ិ​ច​ និង​ក្រិ​ច​ ហាលអាវ​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ​វិញ​

ហូល្ល​ង់​ និង​កូ​ស្តា​រី​កា​ បន្ត​ជួប​គ្នា​នៅ​វគ្គ​៨​ក្រុម​ ក្នុង​ World​ Cup​ 2014​ ខណៈ​ម៉ិច​ស៊ិ​ច​ និង​ក្រិ​ច​ ហាលអាវ​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ​វិញ​

​ការ​ប្រកួត​សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ World​ Cup​ 2014​ នៅ​ប្រទេស​ប្រេ​ស៊ី​ល​រវាង​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ និង​ក្រុម​ជម្រើសជាតិ​ម៉ិច​ស៊ិ​ច​ ក្នុង​រយៈពេល​៩០​នាទី​ ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ម៉ិច​ស៊ិ​ច​ក្នុង​លទ្ធផល​ (២-១)​ ។​

​ដោយឡែក​ ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៩០​នាទី​ រហូត​ដល់​ថែម​ម៉ោង​១៥​នាទី​២​ដង​ បាន​បញ្ចប់​រវាង​ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា​ និង​ក្រុម​ជម្រើសជាតិ​ក្រិ​ច​នៅ​តែ​ទទួល​បាន​លទ្ធផល​ស្មើគ្នា​ (១-១)​ ហើយ​នាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​ទាំង​២​ត្រូវ​ទាត់​ប៉េ​ណា​ល់​ទី​ (Penalties)​ ដើម្បី​ដណ្តើម​យក​លទ្ធផល​ឈ្នះ​-​ចាញ់​។​ ទីបំផុត​កូ​ស្តា​រី​កា​បាន​ឈ្នះ​ក្រិ​ច​ក្នុង​លទ្ធផល​ដោយ​ប៉េ​ណា​ល់​ទី​ (៥-៣)​ ។​

​ដូច្នេះ​ ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ (Netherlands)​ និង​ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា​ (Costa​ Rica)​ ត្រូវ​បន្ត​ប្រកួត​ជាមួយ​គ្នា​នៅ​វគ្គ​៨​ក្រុម​តទៅ​ទៀត​ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ខាង​មុខ​ ខណៈ​ដែល​ក្រុម​ជម្រើសជាតិ​ម៉ិច​ស៊ិ​ច​ (Mexico)​ និង​ក្រុម​ជ​ម្រើ​ជាតិ​ក្រិ​ច​(Greece)​ ហាលអាវ​ដឹក​ដៃ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​សោកស្តាយ​។​

​សូម​បញ្ជាក់​ជូន​ថា​ រហូត​មក​ដល់​ទទួល​បាន​ជ័យជម្នះ​ក្នុង​វគ្គ​១៦​ក្រុម​ និង​ត្រៀម​ទៅ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ទៀត​នោះ​ ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ និង​ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា​ទទួល​បាន​ទឹកប្រាក់​ចំនួន​២៤​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ក្រុម​នីមួយៗ​ហើយៗ​បើ​ក្រុម​ណាមួយ​ក្នុង​ក្រុម​ជម្រើសជាតិ​ទាំង​២​នេះ​ទទួល​បាន​ជ័យជម្នះ​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ​នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ពី​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​ (FIFA)៕​

Holland Costa-Rica-greece Costa-Rica-greece-1


Source from: www.dtn7.com

No comments:

Post a Comment