ចាប់ខ្លួនកូនស្រីនិងឪពុកចុង ពីបទជួញដូរ ក្រលៀន មនុស្សខុសច្បាប់

-ជនរងគ្រោះ៥នាក់ បានលក់ក្រលៀន តម្លៃ ១ម៉ឺនទៅ១៣០០០ដុល្លារ តែជនរង គ្រោះបានពី៣០០០ទៅ៥០០០ដុល្លារ

ភ្នំពេញ ៖ វាជាករណីដំបូងនៅក្នុងប្រទេស កម្ពុជា ដែលកម្លាំងសមត្ថកិច្ច បានបើកប្រតិ បត្ដិការតាមចាប់ខ្លួនជនជួញដូរក្រលៀនមនុស្ស ខុសច្បាប់ យកទៅលក់នៅបរទេស(ប្រទេស ថៃ) ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មាន ពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលចាញ់ បោកការលួងលោម របស់ជនប្រព្រឹត្ដហើយ ម្យ៉ាងទៀត ដោយសារតែចង់បានលុយបាន កាក់ច្រើនទៀតផង ។

កន្លងទៅ ករណីមនុស្សវះយកក្រលៀន ត្រូវបានឮពីមាត់មួយទៅមាត់មួយ និងឃើញ  គេបង្ហោះព័ត៌មាននៅលើបណ្ដាញទំនាក់ទំនង ហ្វេសប៊ុក ប៉ុន្ដែមិនទាន់ទទួលបានព័ត៌មាន ជាក់លាក់និងឃើញផ្ទាល់ភ្នែកនៅឡើយនោះ ទេ ។ ឥឡូវនេះក្រោយពីធ្វើការស្រាវជ្រាវ តាមរយៈការទទួលព័ត៌មានពីសំណាក់ជនរង គ្រោះនោះ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរនិងការពារអនីតិជន នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន បើកប្រតិបត្ដិការឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យពីរនាក់ ម្នាក់ជាកូនស្រីអ្នកប្រព្រឹត្ដ ផ្ទាល់និងម្នាក់ទៀតជាឪពុកចុង គឺជាជន សមគំនិតក្នុងអំពើជួញដូរនិងផ្ដល់ឯកសារ ដោយទុច្ចរិត ។

នាយការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ លោកកែវ ធា បានឱ្យដឹងថា កម្លាំងសមត្ថ កិច្ច របស់លោកបានឃាត់ខ្លួនជនសង្ស័យទាំង ពីរ នាក់កាលពីវេលាម៉ោង៨និង១៥ នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ ដោយជាប់ពាក់ព័ន្ធអំពើលក់ ដូរមនុស្ស (លួងលោមមនុស្សឱ្យលក់ក្រលៀន)។

លោកកែវ ធា បានបញ្ជាក់ថា ស្ដ្រីដែល ត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះយ៉ែម អាស៊ី សាស់ ហៅស៊ីនួន អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នាក់ នៅផ្ទះលេខ១៧ ផ្លូវទន្លេសាប សង្កាត់ជ្រោយ ចង្វារ ខណ្ឌជ្រោយចង្វារ មុខរបរលក់កាហ្វេ និងជនសង្ស័យម្នាក់ ដែលជាឪពុកចុងរបស់ ស្ដ្រីរូបនេះ ឈ្មោះញ៉ែម ផល្លា អាយុជាង៤០ ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅជាមួយកូន ស្រីចុងរបស់ខ្លួន ហើយត្រូវបានកម្លាំងសមត្ថ កិច្ចចាប់ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ។

លោកកែវ ធា បានបន្ដថា ក្រោយពីការ សួរនាំនិងយោងតាមការរៀបរាប់របស់ជន រងគ្រោះ បានឱ្យដឹងថា ជនសង្ស័យទាំងពីរ នាក់ បានលួងលោម និងបោកបញ្ឆោតជនរង គ្រោះទាំង៥នាក់ឱ្យលក់ក្រលៀនរបស់ខ្លួន តាមរយៈការបញ្ជូនទៅវះកាត់យកក្រលៀន នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ដោយជនរង គ្រោះម្នាក់ ត្រូវបានជនឆបោកយកក្រលៀន ទៅលក់ ក្នុងតម្លៃ១ម៉ឺនទៅ១៣០០០ដុល្លារ ប៉ុន្ដែជនប្រព្រឹត្ដទាំងនេះឱ្យជនរងគ្រោះតែ ៣០០០ទៅ៥០០០ដុល្លារតែប៉ុណ្ណោះ ។

នាយការិយាល័យរូបនេះ បានបន្ដទៀត ថា ជនរងគ្រោះទាំង៥នាក់សុទ្ធតែជាមនុស្ស ប្រុស ខ្លះធ្វើជាកម្មករ បានទទួលលុយពីជន ប្រព្រឹត្ដ ចំនួន៥០០០ដុល្លារ ប៉ុន្ដែជនរងគ្រោះ ម្នាក់ អាយុ១៦ឆ្នាំ ដែលចាញ់បោកលក់ក្រ លៀនរបស់ខ្លួនដែរនោះ បានលុយត្រឹមតែ ៣០០០ដុល្លារតែប៉ុណ្ណោះ ។

បើតាមលោកកែវ ធា នេះជាករណីទី១ ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ហើយនៅ ពេលជនរងគ្រោះត្រូវចាញ់បោកការលួង លោម ព្រមលក់ក្រលៀន របស់ខ្លួននោះជន សង្ស័យបានរត់ការធ្វើឯកសារក្លែងបន្លំ ដោយ ប្ដូរឈ្មោះទៅជាសាច់ញាតិរបស់អ្នកទិញក្រ លៀន ទើបក្រុមគ្រូពេទ្យអនុញ្ញាតឱ្យមាន ការវះកាត់ ដើម្បីយកក្រលៀនចេញ។

នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានរបស់ជនរងគ្រោះ នៅក្នុងអំពើឆបោកខាងលើនេះរួចមក ការិ យាល័យជំនាញ បានសុំបទបញ្ជានិងគោល ការណ៍ណែនាំពីសំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ និងស្នងការរងទទួលផែន ព្រុំ សន្ធរ និងមានការឯកភាពពី តំណាងអយ្យការ កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់បាន ជាបន្ដបន្ទាប់ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។

បើតាមសមត្ថកិច្ច ជនរងគ្រោះបានលក់ ក្រលៀនម្ខាងរបស់ខ្លួន ដោយទុកតែម្ខាង ប៉ុណ្ណោះ ហើយការលក់ក្រលៀនខាងលើនេះ ជាការប្រឈមមុខ យ៉ាងខ្លាំង ចំពោះសុខភាព ហើយជនរងគ្រោះអាចធ្លាក់ខ្លួនពិការរហូតដល់ស្លាប់ជាក់ជាមិនខានឡើយ ប៉ុន្ដែជនប្រព្រឹត្ដបាននិយាយលួងលោម ហើយអះអាងថា ការវះកាត់ក្រលៀនពុំមានបញ្ហាអ្វីកើតឡើង ប៉ះពាល់សុខភាពនោះទេ ។

មន្ដ្រីនគរបាលមួយរូបបាននិយាយថា ក្រោយពេលដែលជនរងគ្រោះយល់ព្រមលក់ ដូរក្រលៀនរបស់ខ្លួនហើយនោះ ជនប្រព្រឹត្ដបាននាំជនរង គ្រោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនចិនមួយកន្លែង នៅក្បែរផ្សារស៊ីដនី ក្នុងខណ្ឌ៧មករា ៕


------------

Source from: Dap-news

No comments:

Post a Comment