កូរ៉េខាងជើង បាញ់មីស៊ីល ថែមពីរគ្រាប់ ក្រោយទទួលបាន​ ការបដិសេធ ពីកូរ៉េខាងត្បូង

សេអ៊ូល, (ស៊ិនហួ)៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ ២០១៤ នេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល រយៈចម្ងាយជិតចំនួនពីរគ្រាប់ បន្ថែមទៀត ទៅកាន់ដែនទឹក ភាគខាងកើតប្រទេស កាលពីព្រឹកថ្ងៃពុធ នេះ គឺមួយថ្ងៃ បន្ទាប់ពី កូរ៉េខាងត្បូងបានបដិសេធ នូវសំណើរបស់កូរ៉េ ខាងជើង ឲ្យបញ្ឈប់នូវរាល់ការបច្ចេញសាច់ដុំ ផ្នែកយោធាគ្រប់បែបយ៉ាងនោះ។

គម្រោងរបស់កូរ៉េខាងជើង គឺត្រូវបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ ក្នុងពេលតែមួយ ជាប្រភេទ មីស៊ីលទំហំ ៣០០ មីលីម៉ែត្រ ដែលត្រូវបានបាញ់កាលវេលាម៉ោង ៦ និង ៥០នាទីម្តង និង ម៉ោង ៨ ព្រឹកម្តងទៀត។ នេះបើតាម ប្រភពដែលទទួលបាន ពីយោធារបសកូរ៉េខាងត្បូង។ គ្រាប់មីស៊ីលត្រូវបានគេរាយការណ៍ថា បានហោះក្នុង ចម្ងាយ ១៨០ គីឡូម៉ែត្រ ទៅធ្លាក់នៅ ដែនទឹកភាគខាងកើតរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីចុងខែមិថុនា កន្លងទៅនេះកូរ៉េខាងជើង ក៏បានបាញ់គ្រាប់មីស៊ីល រយៈ ៥០០ គីឡូម៉្រែចំនួន ៥គ្រាប់ផងដែរ ដើម្បីបង្ហាញពីឥទ្ធិពលរបស់ខ្លួនក្នុងតំបន់។ ដោយឡែក កូរ៉េខាងត្បូង បានបដិសេធសំណើ របស់កូរ៉េខាងជើង ដែលបានទាមទារឲ្យបញ្ឈប់ នូវរាល់ ការបង្ហាញសាច់ដុំយោធាគ្រប់ប្រភេទនោះ ក៏ព្រោះ តែកូរ៉េខាងត្បូងយល់ឃើញថា ខ្លួនមិនអាច ទទួលបានភាពស្មោះត្រង់គ្រប់គ្រាន់ ពីកូរ៉េខាងជើងនោះឡើយ៕

Photo by DAP-News


------------

Source from: Dap-news

No comments:

Post a Comment