រឿងរ៉ាវ​ក្រសួងមហាផ្ទៃ​ទិញ​ម៉ូតូ​ប៉ូលិស​មួយ​គ្រឿង​តម្លៃ​៣,៥​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​វៀតណាម​ថ្លៃ​ជាង​តម្លៃ​ទីផ្សារ​ជិត​៤​ដង​

រឿងរ៉ាវ​ក្រសួងមហាផ្ទៃ​ទិញ​ម៉ូតូ​ប៉ូលិស​មួយ​គ្រឿង​តម្លៃ​៣,៥​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​វៀតណាម​ថ្លៃ​ជាង​តម្លៃ​ទីផ្សារ​ជិត​៤​ដង​

​វា​គឺជា​រឿង​ចាស់​ តែ​ជា​រឿង​ថ្មី​សម្រាប់​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងឡាយ​ដែល​មិន​ទាន់​បានដឹង​រឿងរ៉ាវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្រសួងមហាផ្ទៃ​ ទាក់ទង​នឹង​ការ​ចុះ​កិច្ចសន្យា​ទិញ​ម៉ូតូ​ប៉ូលិស​ហែ​អម​ម៉ាក​ Honda​ CBX​ 750​ P2H1K​ ពី​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ​ Hoang​ Viet​ មាន​តម្លៃ​៣៥.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ គឺ​ថ្លៃ​ជាង​តម្លៃនៅលើទីផ្សារ​សេរី​រហូត​ដល់​ទៅ​ជិត​៤​ដង​ឯណោះ​ ។​ រូបភាព​នៃ​ការ​ចុះ​កិច្ចសន្យា​ទិញ​ម៉ូតូ​ប៉ូលិស​ហែ​អម​ម៉ាក​ Honda​ CBX​ 750​ ផលិត​នៅ​ប្រទេស​ជប៉ុន​របស់​ក្រសួងមហាផ្ទៃ​ ពី​ក្រុមហ៊ុន​វៀតណាម​នេះ​ គឺ​មិន​ខុស​ពី​រូបភាព​នៃ​ការ​បញ្ជា​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ ចំនួន​១២​គ្រឿង​ ផលិត​នៅ​ប្រទេស​ចិន​របស់​ក្រសួងការពារជាតិ​ ពី​ក្រុមហ៊ុន​ Harbin​ Aircraft​ Manufacturing​ Corporation(HAMC)​ របស់​ចិន​ មាន​តម្លៃ​ថ្លៃ​ជាង​ទីផ្សារសេរី​រហូត​ដល់​ទៅ​ជាង​៣​ដង​នា​អំឡុង​ឆ្នាំ​២០១៣​កន្លង​ទៅ​នោះ​ឡើយ​ (​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ចុះ​ផ្សាយ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​បន្ថែម​)​ ។​

​កាលពី​អំឡុង​ចុងឆ្នាំ​២០០០​កន្លង​ទៅ​ ខណៈ​ដែល​ឯកឧត្តម​ ហុ​ក​ ឡង​ឌី​ អគ្គស្នងការ​នគរបាល​ជាតិ​ នៅ​រស់រាន​មានជីវិត​ និង​ឯកឧត្តម​ ឌុ​ល​ គឿ​ន​ ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​ផែនការ​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​នៅឡើយ​ ក្រសួងមហាផ្ទៃ​ដែល​មាន​ឯកឧត្តម​ ស​ ខេ​ង​ និង​ឯកឧត្តម​ យូ​ ហុ​ក​គ្រី​ អតីត​ជា​សហរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ Hoang​ Viet​ តំណាង​ដោយ​លោក​ Chu​ Van​ Dam​ ជានា​យក​ក្រុមហ៊ុន​ ទិញ​ម៉ូតូ​ប៉ូលិស​ហែ​អម​ពណ៌​ស​ម៉ាក​ Honda​ CBX​ 750​ P2H1K​ ផលិត​នៅ​ប្រទេស​ជប៉ុន​ចំនួន​២៤​គ្រឿង​ ដោយ​ចំណាយ​ទឹកប្រាក់​សរុប​អស់​ចំនួន​៨៤០.០០០​ដុល្លារ​អា​មេ​រិ​ក​ (​ម៉ូតូ​១​គ្រឿង​ថ្លៃ​៣៥.០០០​ដុល្លារ​អា​មេ​រិ​ក​)​ ។​

​នៅ​ដើមឆ្នាំ​២០០២​ ក្រសួងមហាផ្ទៃ​បាន​ចុះ​កិច្ចសន្យា​ទិញ​ម៉ូតូ​ប៉ូលិស​ម៉ាក​ Honda​ CBX750​ ពណ៌​ស​ ចំនួន​៣០​គ្រឿង​ទៀត​ ពី​ក្រុមហ៊ុន​ Flying​ Bikeshop​ តំណាង​ដោយ​លោក​ Khan​ Sarith​ ជា​ប្រធាន​ក្រុមហ៊ុន​ ដោយ​ចំណាយ​ទឹកប្រាក់​សរុប​អស់​ចំនួន​៨៩៩.៣៤០​ដុល្លារ​អា​មេ​រិ​ក​(​ម៉ូតូ​១​គ្រឿង​ថ្លៃ​២៩.៩៧៨​ដុល្លារ​អា​មេ​រិ​ក​)​ ។​

​យោង​តាម​កិច្ចសន្យា​ឆ្នាំ​២០០០​ និង​ឆ្នាំ​២០០២​ គឺ​ក្រសួងមហាផ្ទៃ​បាន​ទិញ​ម៉ូតូ​ប៉ូលិស​ម៉ាក​ Honda​ CBX750​ ចំនួន​៥៤​គ្រឿង​ ដោយ​ចំណាយ​ទឹកប្រាក់​សរុប​អស់​ចំនួន​ ១.៧៣៩.៣៤០​ដុល្លារ​អា​មេ​រិ​ក​(​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

​ចំពោះ​ទោចក្រយានយន្ត​ហែ​អម​របស់​ប៉ូលិស​ម៉ាក​ Honda​ CBX750​ ផលិត​នៅ​ប្រទេស​ជប៉ុន​ ត្រូវ​បាន​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​ទិញ​ក្នុង​តម្លៃ​អតិបរមា​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ ខណៈ​តម្លៃនៅលើទីផ្សារ​សេរី​ត្រឹម​ប្រមាណ​៨.៥០០​ដុល្លារ​អា​មេ​រិ​ក​ ។​ រីឯ​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ បែរជា​ទិញ​ម៉ូតូ​ប្រភេទ​ដដែល​នេះ​ពី​ក្រុមហ៊ុន​វៀតណាម​ក្នុង​តម្លៃ​៣៥.០០០​ដុល្លារ​អា​មេ​រិ​ក​ គឺ​មាន​តម្លៃ​ថ្លៃ​ជាង​តម្លៃ​ទីផ្សារសេរី​រហូត​ដល់​ទៅ​ជិត​៤​ដង​ និង​ថ្លៃ​ជាង​ការ​បញ្ជា​ទិញ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជាង​៣​ដង​ ។​

​ដូច្នេះ​ មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​ចុះ​កិច្ចសន្យា​ទិញ​ម៉ូតូ​ប៉ូលិស​ផ្គត់ផ្គង់​ឲ្យ​ក្រសួងមហាផ្ទៃ​ចំនួន​៥៤​គ្រឿង​ គឺ​អាច​សមគំនិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ កិបកេង​ថវិកាជាតិ​ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​ យក​មក​ដាក់​ហោប៉ៅ​ចែក​គ្នា​ចាយ​យ៉ាង​ហ៊ឺហា​ ។​

​ថ្វី​ដ្បិត​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហុ​ក​ ឡង​ឌី​ អគ្គស្នងការ​នគរបាល​ជាតិ​ដ៏​មាន​អំណាច​ បាន​ចែក​ឋាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី​ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ដែល​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ចុះ​កិច្ចសន្យា​ទិញ​ម៉ូតូ​ប៉ូលិស​ពី​ក្រុមហ៊ុន​វៀតណាម​មាន​តម្លៃ​រហូត​ដល់​ជាង​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​នោះ​ គឺ​កំពុង​តែ​បាន​បន្តកាន់កាប់​អំណាច​ក្នុង​ក្រសួងមហាផ្ទៃ​ដដែល​ ដូច​ជា​ ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឌុ​ល​ គឿ​ន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ដ៏​មាន​ឥទ្ធិពល​ ។​

​ទាំងនេះ​គឺជា​ព័ស្តុតាង​មួយ​ក្នុង​ចំណោម​ព័ស្តុតាង​ជា​ច្រើន​ទៀត​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ ក្រោម​ការ​គ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ មិនមែន​ជា​វិញ្ញាសា​ ឬ​ប្រធានបទ​ថ្មី​ឡើយ​ ពោល​វា​បាន​កើតឡើង​ដដែលៗ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយៗ​មជ្ឈដ្ឋាន​នានា​សង្ឃឹមថា​ អំពើ​ពុក​រលួយ​នៅ​កម្ពុជា​អាច​កាត់​បន្ថយ​ ឬ​លុប​បំបាត់​បាន​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​នយោបាយ​របស់​បុរស​ខ្លាំង​តែ​ម្នាក់​ប៉ុណ្ណោះ​ ៕​

Sar-Kheng-60CBX750-1Honda-CBX750-1


Source from: www.dtn7.com

No comments:

Post a Comment