អា​មេ​រិ​ក​មាន​បំណង​លក់​មី​ស៊ី​ល​ឲ្យ​អ៊ី​រ៉ា​ក់​ក្នុង​ទំហំ​ទឹកប្រាក់​៧០០​លាន​ដុល្លារ​

អា​មេ​រិ​ក​មាន​បំណង​លក់​មី​ស៊ី​ល​ឲ្យ​អ៊ី​រ៉ា​ក់​ក្នុង​ទំហំ​ទឹកប្រាក់​៧០០​លាន​ដុល្លារ​

​មន្ត្រី​យោធា​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ថា​ សហរដ្ឋអាមេរិក​មាន​បំណង​លក់​មី​ស៊ី​ល​ប្រភេទ​ប្រឆាំង​រថក្រោះ​ធុន​ Hellfire​ ចំនួន​៥.០០០​គ្រាប់​ ដល់​អ៊ី​រ៉ា​ក់​ ក្នុង​តម្លៃ​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ជួយ​សម្រួល​ដល់​អ៊ី​រ៉ា​ក់​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​បះបោរ​ស៊ុន​នី​តនៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​បាន​បង្កើត​រដ្ឋ​កាលពី​ហ្វា​ត​អ៊ិ​ស្លា​ម​មួយ​នៃ​ចន្លោះ​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ ។​

​មន្ត្រី​ទទួលខុសត្រូវ​យោធា​រូប​នោះ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​លក់​មី​ស៊ី​ល​នេះ​ត្រូវ​ឲ្យ​មានការ​យល់ព្រម​ដោយ​ក្រសួងការបរទេស​សហរដ្ឋ​ អាមេរិក​ និង​ការ​ឯកភាព​ពី​សភា​ទៀត​ ខណៈ​ដែល​ក្នុង​ខែកក្កដា​នេះ​ សហរដ្ឋអាមេរិក​បាន​ផ្តល់​មី​ស៊ី​ល​ Hellfire​ ចំនួន​៤៦៦​គ្រាប់ ​រួច​ហើយ​ដល់​អ៊ី​រ៉ា​ក់​ និង​៧៨០​គ្រាប់​តាំងពី​ដើមឆ្នាំ​២០១៤​មក​ ហើយ​ចំនួន​៣៦៦​គ្រាប់​ទៀត​នឹង​ត្រូវ​ផ្តល់​ឲ្យ​នៅ​ខែសីហា​ខាង​មុខ​ ។​

​មី​ស៊ី​ល​ Hellfire​ ផលិត​ដោយ​ក្រុមហ៊ុន​ខ្នាត​ធំ​ Lockheed​ Martin​ របស់​អា​មេ​រិ​ក​ ត្រូវ​បាន​ប្រើប្រាស់​ជា​ពិសេស​ដោយ​មន្ទីរ​បង់​តា​ហ្គោ​ន​ ដើម្បី​វាយប្រហារ​លើ​ពួក​បះបោរ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា​នៅ​ប៉ា​គី​ស្ថាន​ ឬ​នៅ​យេ​មែន​ តាម​រយៈ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ។​ ការ​លក់​មី​ស៊ី​ល​ធុន​ Hellfire​ នេះ​ទៅ​ឲ្យ​អ៊ី​រ៉ា​ក់បាន​សម្រេច​មែន​នោះ​ គឺជា​ការ​លក់​មី​ស៊ី​ល​ធុន​ Hellfire​ យ៉ាងច្រើន​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ការ​លក់​តែ​មួយ​លើក​ដោយ​ក្រុង​វ៉ា​ស៊ី​ន​តោន​ ។​

​សូម​បញ្ជាក់​ជូន​ថា​ សហរដ្ឋអាមេរិក​បាន​បដិសេធ​រួច​ហើយ​ គឺ​មិន​បញ្ជូន​កងទ័ពជើងគោក​ដើម្បី​ជួយ​ដល់​កងទ័ព​អ៊ី​រ៉ា​ក់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កងកម្លាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ ដែល​ដណ្តើម​ត្រួតត្រា​ដែនដី​អ៊ី​រ៉ា​ក់មួយ​ផ្នែក​ធំ​ ក្នុង​នោះ​រួម​ទាំង​ទីក្រុង​ធំ​ទី​២​របស់​ប្រទេស​ គឺ​ក្រុង​ម៉ូ​ស៊ុ​ល​ផង​ ក៏​ប៉ុន្តែ​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បញ្ជូន​បណ្តា​ទីប្រឹក្សាយោធា​ និង​សន្យា​ជំរុញ​ការ​ផ្តល់​អាវុធ​ ព្រមទាំង​ប្រកាស​ដោយ​ចំហ​ពី​លទ្ធភាព​ជួយ​វាយប្រហារ​តាម​ជើង​អាកាស​នៅ​អ៊ី​រ៉ា​ក់​ ៕​

MissileMissile-1Missile-2


Source from: www.dtn7.com

No comments:

Post a Comment