មេ​ប៉ូលិស​ ជួន​ សុវណ្ណ​ អះអាង​ថា​ បាតុកម្ម​នៅ​ភ្នំពេញ​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ជាង​៧២​លាន​ដុល្លារ​

មេ​ប៉ូលិស​ ជួន​ សុវណ្ណ​ អះអាង​ថា​ បាតុកម្ម​នៅ​ភ្នំពេញ​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ជាង​៧២​លាន​ដុល្លារ​

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ ការពារ​សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​រយៈពេល​មួយ​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ នា​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ បាន​កើត​មាន​ឡើង​ចំនួន​៤៤៥​លើក​ ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ប្រមាណ​ជាង​៧២​លាន​ដុល្លារ​អា​មេ​រិ​ក​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ និង​ឯកជន​ រោងចក្រ​ ព្រមទាំង​គំរាមកំហែង​អ្នក​វិនិយោគ​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ បាន​អះអាង​ទៀត​ថា​ ករណី​បាតុកម្ម​ កូដកម្ម​ នៅ​រាជធានី​ភ្នំពេញ​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ ដែល​មាន​ចំនួន​៤៤៥​លើក​នោះ​ ក្រៅពី​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ចំនួន​៧២.២៣៣.៧០៣​ដុល្លារ​អា​មេ​រិ​ក​ គឺ​ករណី​មួយ​ចំនួន​បាន​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ និង​បិទផ្លូវ​សាធារណៈ​ ជា​ពិសេស​នៅ​ដំណាក់កាល​ចុង​ក្រោយ​ បាន​ប្រែក្លាយ​ពី​បាតុកម្ម​ទៅ​ជា​កុបកម្ម​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ និង​ឯកជន​ រោងចក្រ​ គំរាមកំហែង​អ្នក​វិនិយោគ​ ព្រមទាំង​បាន​វាយប្រហារ​មក​លើ​សមត្ថកិច្ច​ជាក់ស្តែង​ទៀត​ផង​ ។​

​ទោះជា​យ៉ាងណា​ក្តី​ លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ មេ​ប៉ូលិស​រាជធានី​ភ្នំពេញ​ មិន​បាន​បញ្ជាក់​អំពី​ករណី​កងកម្លាំង​សមត្ថកិច្ច​បាន​បាញ់ប្រហារ​ និង​វាយ​សំពង​មក​លើ​ក្រុម​បាតុករ​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ និង​រង​របួស​នោះ​ឡើយ​ ៕​

Chuon-Sovann Police-30-1 Police-30-2 Police-30


Source from: www.dtn7.com

No comments:

Post a Comment