អក្សរ​ខ្មែរ​បាត់​តម្លៃ​ក្រោម​ស្នាដៃ​របស់​អាជ្ញាធរ​ក្រោម​ឱវាទ​បុរស​ខ្លាំង​

អក្សរ​ខ្មែរ​បាត់​តម្លៃ​ក្រោម​ស្នាដៃ​របស់​អាជ្ញាធរ​ក្រោម​ឱវាទ​បុរស​ខ្លាំង​

​ប្រជាជាតិ​ខ្មែរ​ពិតជា​មាន​មោទកភាព​ណាស់​ នៅ​ពេល​ដែល​ខ្មែរ​មាន​អក្សរ​ និង​ភាសា​កំណើត​របស់​ខ្លួន​ ដោយ​មិន​ចាំបាច់​ខ្ចី​អក្សរ​របស់​ជាតិ​សាសន៍​ដៃ​យក​មក​ជំនួស​ធ្វើ​ជា​អក្សរ​និង​ភាសា​របស់​ខ្លួន​ ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​សាកលលោក​នោះ​ ។​ ប៉ុន្តែ​ប្រជាជាតិ​ខ្មែរ​ក៏​ទទួល​រង​នូវ​ការ​ឈឺចាប់​ និង​អាម៉ាស់​ដែរ​ក្នុង​ករណី​អាជ្ញាធរ​ខ្មែរ​មិន​លើកតម្កើង​ ឬ​លើក​ស្ទួយ​កិត្យានុភាព​អក្សរ​ខ្មែរ​ជា​អក្សរ​កំណើត​របស់​ខ្លួន​ឲ្យ​ថ្កុំថ្កើង​ បែរជា​ទាញ​ទម្លាក់​ ឬ​ប្រឹង​បំបាត់​រុញ​បញ្ចូល​ទៅ​ក្នុង​តុ​កញ្ចាស់​ទៅ​វិញ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ ថ្វី​ដ្បិត​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រង់​មាត្រា​៥​បាន​ចែង​ថា​ "​ភាសា​ និង​អក្សរ​ដែល​ប្រើ​ជា​ផ្លូវការ​ គឺ​ភាសា​ និង​អក្សរ​ខ្មែរ​"​ ក៏​ដោយ​ ក៏​នៅ​តាម​ការិយាល័យ​ធ្វើការ​របស់​មន្ត្រីរាជការ​មាន​សមត្ថកិច្ច​មួយ​ចំនួន​ ដូច​ជា​ ការិយាល័យ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ឋិត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ជាដើម​ បែរជា​លុប​បំបាត់​អក្សរ​ខ្មែរ​ជា​អក្សរ​កំណើត​ ហើយ​ប្រើប្រាស់​អក្សរ​អង់គ្លេស​ធ្វើ​ជា​ស្លាក​ឈ្មោះ​ការិយាល័យ​របស់​ខ្លួន​ថា​ "The​ Office​ of​ the​ International​ Border​ Check​ Point​ of​ Poipet"​ យ៉ាង​ហំ​ហាន​ជំនួស​ឲ្យ​អក្សរ​ខ្មែរ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ វា​មិន​ខាតបង់​អ្វី​ទេ​ ប្រសិនបើ​អាជ្ញាធរ​ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​ការិយាល័យ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ឬ​កន្លែង​ផ្សេង​ទៀត​ប្រើប្រាស់​ស្លាក​ឈ្មោះ​នៅ​ការិយាល័យ​ធ្វើការ​ជា​អក្សរ​ខ្មែរ​ នៅ​ពីលើ​អក្សរ​បរទេស​ ផ្ទុយ​ទៅ​វិញ​វា​មាន​ន័យ​ស្មើនឹង​ការ​លើក​ស្ទួយ​តម្លៃ​អក្សរ​ខ្មែរ​ជា​អក្សរ​កំណើត​របស់​ប្រទេស​ទៀត​ផង​ ។​ ការណ៍​ដែល​អាជ្ញាធរ​ខ្មែរ​មិន​ប្រឹងប្រែង​លើកតម្កើង​ ហើយ​បែរជា​ព្យាយាម​បង្អាប់បង្អោន​អក្សរ​ខ្មែរ​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​ជា​អក្សរ​កំណើត​របស់​ប្រទេស​ខ្មែរ​បាត់បង់​តម្លៃ​ប៉ុណ្ណោះ​ទេ​ គឺ​នឹង​ធ្វើ​ឲ្យ​បរទេស​មើលងាយ​ខ្មែរ​ថែម​ទៀត​ ដ្បិត​អក្សរ​ខ្មែរ​របស់​ខ្លួនឯង​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​មិន​ឲ្យ​តម្លៃ​ បែរជា​ផ្តល់​តម្លៃ​ខ្ពស់​ទៅ​លើ​អក្សរ​បរទេស​ ។​

​សូម​អាជ្ញាធរ​ខ្មែរ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ មេត្តា​ធ្វើការ​ពិចារណា​ និង​លើក​ស្ទួយ​តម្លៃ​អក្សរ​ខ្មែរ​ជា​អក្សរ​កំណើត​ប្រកបដោយ​មោទកភាព​របស់​ជាតិ​សាសន៍​ខ្មែរ​បន្សល់​ទុក​ពី​ដូនតា​ខ្នែ​រ​ផង​ ដោយ​មិន​ត្រូវ​រុញ​អក្សរ​ខ្មែរ​ចូល​ថតតុ​កញ្ចាស់​ ហើយ​បែរជា​លើក​អក្សរ​បរទេស​ដាក់​លើ​តុ​កញ្ចក់​នោះ​ឡើយ​ ៕​

Poipet-International-Polic


Source from: www.dtn7.com

No comments:

Post a Comment