ប្រជុំកំពូលនារីបង្ហាញកេរ្តិ៍ទាក់ចិត្តបុរសឲ្យមានចំណង់ផ្លូវភេទត្រូវបានគេលួចបង្កើតក្នុង Facebook

Page ដែលគេលួចបង្កើតដោយ Post នូវរូបភាពអាសអាភាសក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជានាពេលកន្លងមក ត្រូវបានរលាយសាបសូន្យអស់ហើយ ក្រោយមានការចុះផ្សាយរិះគន់ពីសំណាក់បណ្តាញសារព័ត៌មាននានា ។ ប៉ុន្តែក្នុងរយៈពេលជិត៣ខែថ្មីៗនេះ ស្រាប់តែនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook មានគេលួចបង្កើត Page ថ្មីស្រឡាងមួយដោយអះអាងថាជា "ប្រជុំកំពូលនារីបង្ហាញកេរ្តិ៍ដើម្បីទាក់ទាញចិត្តប្រុសឲ្យជួយបំពេញចំណង់ខ្លួន" ដែល Page នេះក្រៅពីបាន Post សុទ្ធតែរូបថតនារី Sexy និងមានវីដេអូស្រើបស្រាលផងនោះ គឺបានប្រើពាក្យពេចន៍អត្ថបទពោរពេញទៅដោយការទាក់ទាញអារម្មណ៍ប្រុសៗស្រមើស្រមៃទៅដល់ផ្លូវភេទនៅចំពោះមុខរូបស្រីៗ Sexy ។
ពាក្យពេចន៍ពោរពេញទៅដោយការទាក់ទាញអារម្មណ៍ប្រុសៗទៅរកការរួមភេទជាច្រើនបែបបទ ត្រូវបានគេប្រើប្រាស់នៅក្នុង Page នេះភ្ជាប់ជាមួយរូបថតស្រី Sexy ទាំងេនាះ គឺ ៖ អន្ទងចិត្តបងបានទេប៉ុណ្ណឹង ? អូនត្រៀមរួចជាស្រេច រង់ចាំបង !! អូនថែបានធំស្អាតសម្រាប់តែបង…ប៉ុណ្ណោះ ! អូនកំពុងមានអារម្មណ៍ខ្លាំង ចុះពេលណាបងសម្រេចចិត្តហ៊ាន…អូន ប្រុសល្ងង់ ? ព្រោះតែបងមិនយល់ពីអូន ទើបធ្វើឲ្យអូនមើលរឿង…ហើយប្រើដៃត្បុលចូលល្អាងស្នេហ៍របស់អូន ! ទេ ! កុំឲ្យអូនដោះចេញ នេះជារឿងបង បងកុំកំសាកពេក បើបងចង់មកដោះខ្លួនឯងចុះ ព្រមទេ ? អូនសិចស៊ី គឺចង់បង្ហាញពីអារម្មណ៍ត្រូវការ…អូនពេញក្រមុំហើយ អូនមិនមែននៅក្មេងទេ តើបងអាចបំពេញតម្រូវការអូនបានទេ ? ពេលអារម្មណ៍អូនត្រូវការ…ខ្លាំង ការស្លៀកពាក់កាន់តែស្តើង កាន់តែតិច កាន់តែសិចស៊ី ព្រោះអូនមិនចង់ឲ្យបងពិបាក និងចង់ទាក់ទាញបង បើបងពិតជាយល់ អូនអាចព្រមគ្រប់កន្លែងស្ងាត់ៗ សូម្បីតែក្នុងបន្ទប់ទឹក !! បើកទ្រូងទទួលស្នេហ៍បងៗណាព្រមមក ? អូនអង្គុយលេង បងចង់លេង…ទេ ? ទើបងូតទឹករួច ងូតបណ្តើរមានអារម្មណ៍បណ្តើរ !! មកងូតទឹកជាមួយអូន ! មកបងៗ !…។ល។
ដោយសារ Page នេះមាន Post សុទ្ធតែរូបស្រីសិចស៊ី និងប្រើពាក្យពេចន៍ពោរពេញទៅដោយការទាក់ទាញអារម្មណ៍ប្រុសៗឲ្យស្រមើស្រមៃទៅរកការរួមភេទនោះ ទើបបង្កើតតែក្នុងរយៈពេលមិនដល់៣ខែផង មានអ្នក Likes Page ចំនួន 18,816 Accounts ទៅហើយ ដោយមិនចាំបាច់ចំណាយលុយឲ្យ Facebook ធ្វើការ Promote Page ឡើយ ។
Page ដែល Post រូបស្រីសិចស៊ី និងប្រើពាក្យពេចន៍ទាក់ទាញអារម្មណ៍ប្រុសៗឲ្យស្រើបស្រាលទៅរកការរួមភេទ ដោយអះអាងថាជា "ប្រជុំកំពូលនារីបង្ហាញកេរ្តិ៍ដើម្បីទាក់ទាញចិត្តប្រុសឲ្យជួយបំពេញចំណង់ខ្លួន"នោះ មានឈ្មោះថា "បង្ហាញកេរ្តិ៍ អន្ទងស្នេហ៍" និងបានបង្កើតឡើងក្នុងបណ្តាញព័ត៌មានសង្គម Facebook នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ។
ក្រុមអ្នកលេង Facebook ភាគច្រើនបានសំណូមពរឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាមានវិធានការទប់ស្កាត់ចំពោះការបង្កើត Page របៀបដូច Page ឈ្មោះ "បង្ហាញកេរ្តិ៍ អន្ទងស្នេហ៍"នៅក្នុងបណ្តាញព័ត៌មានសង្គម Facebook នោះផង ពីព្រោះបើវារីកសុសសាយធំធាត់ទៅ នឹងបង្កការប៉ះពាល់ដល់សីលធម៌ និងប្រពៃណីថ្លៃថ្នូររបស់ជាតិជាក់ជាមិនខាន ៕
Source from: www.dtn7.com