ប្រជុំ​កំពូល​នារី​បង្ហាញ​កេរ្តិ៍​ទាក់ចិត្ត​បុរស​ឲ្យ​មាន​ចំណង់​ផ្លូវភេទ​ត្រូវ​បាន​គេ​លួច​បង្កើត​ក្នុង​ Facebook​

ប្រជុំ​កំពូល​នារី​បង្ហាញ​កេរ្តិ៍​ទាក់ចិត្ត​បុរស​ឲ្យ​មាន​ចំណង់​ផ្លូវភេទ​ត្រូវ​បាន​គេ​លួច​បង្កើត​ក្នុង​ Facebook​

Page​ ដែល​គេ​លួច​បង្កើត​ដោយ​ Post​ នូវ​រូបភាព​អាសអាភាស​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុ​ជានា​ពេល​កន្លង​មក​ ត្រូវ​បាន​រលាយ​សាបសូន្យ​អស់ហើយ​ ក្រោយ​មានការ​ចុះ​ផ្សាយ​រិះគន់​ពី​សំណាក់​បណ្តាញសារព័ត៌មាន​នានា​ ។​ ប៉ុន្តែ​ក្នុង​រយៈពេល​ជិត​៣​ខែ​ថ្មីៗ​នេះ​ ស្រាប់តែ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ មាន​គេ​លួច​បង្កើត​ Page​ ថ្មីស្រឡាង​មួយ​ដោយ​អះអាង​ថា​ជា​ "​ប្រជុំ​កំពូល​នារី​បង្ហាញ​កេរ្តិ៍​ដើម្បី​ទាក់ទាញ​ចិត្ត​ប្រុស​ឲ្យ​ជួយ​បំពេញ​ចំណង់​ខ្លួន​"​ ដែល​ Page​ នេះ​ក្រៅពី​បាន​ Post​ សុទ្ធតែ​រូបថត​នារី​ Sexy​ និង​មាន​វី​ដេ​អូ​ស្រើបស្រាល​ផង​នោះ​ គឺ​បាន​ប្រើ​ពាក្យពេចន៍​អត្ថបទ​ពោរពេញ​ទៅ​ដោយ​ការ​ទាក់ទាញ​អារម្មណ៍​ប្រុសៗ​ស្រមើស្រមៃ​ទៅ​ដល់​ផ្លូវភេទ​នៅ​ចំពោះ​មុខ​រូប​ស្រីៗ​ Sexy​ ។​

​ពាក្យពេចន៍​ពោរពេញ​ទៅ​ដោយ​ការ​ទាក់ទាញ​អារម្មណ៍​ប្រុសៗ​ទៅ​រក​ការ​រួម​ភេទ​ជា​ច្រើន​បែបបទ​ ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ Page​ នេះ​ភ្ជាប់​ជាមួយ​រូបថត​ស្រី​ Sexy​ ទាំ​ងេ​នាះ​ គឺ​ ៖​ អន្ទង​ចិត្ត​បង​បាន​ទេ​ប៉ុណ្ណឹង​ ?​ អូន​ត្រៀម​រួច​ជា​ស្រេច​ រង់ចាំ​បង​ !!​ អូន​ថែ​បាន​ធំ​ស្អាត​សម្រាប់​តែ​បង​…​ប៉ុណ្ណោះ​ !​ អូន​កំពុង​មាន​អារម្មណ៍​ខ្លាំង​ ចុះ​ពេល​ណា​បង​សម្រេច​ចិត្តហ៊ាន​…​អូន​ ប្រុស​ល្ងង់​ ?​ ព្រោះតែ​បង​មិន​យល់​ពី​អូន​ ទើប​ធ្វើ​ឲ្យ​អូន​មើល​រឿង​…​ហើយ​ប្រើ​ដៃ​ត្បុល​ចូល​ល្អាង​ស្នេហ៍​របស់​អូន​ !​ ទេ​ !​ កុំ​ឲ្យ​អូន​ដោះ​ចេញ​ នេះ​ជា​រឿង​បង​ បង​កុំ​កំសាក​ពេក​ បើ​បង​ចង់​មក​ដោះ​ខ្លួនឯង​ចុះ​ ព្រម​ទេ​ ?​ អូន​សិច​ស៊ី​ គឺ​ចង់​បង្ហាញ​ពី​អារម្មណ៍​ត្រូវការ​…​អូន​ពេញក្រមុំ​ហើយ​ អូន​មិនមែន​នៅ​ក្មេង​ទេ​ តើ​បងអាច​បំពេញតម្រូវការ​អូន​បាន​ទេ​ ?​ ពេល​អារម្មណ៍​អូន​ត្រូវការ​…​ខ្លាំង​ ការ​ស្លៀកពាក់​កាន់តែ​ស្តើង​ កាន់តែ​តិច​ កាន់តែ​សិច​ស៊ី​ ព្រោះ​អូន​មិន​ចង់​ឲ្យ​បង​ពិបាក​ និង​ចង់​ទាក់ទាញ​បង​ បើ​បង​ពិតជា​យល់​ អូន​អាច​ព្រម​គ្រប់កន្លែង​ស្ងាត់ៗ​ សូ​ម្បី​តែ​ក្នុង​បន្ទប់ទឹក​ !!​ បើក​ទ្រូង​ទទួល​ស្នេហ៍​បងៗ​ណា​ព្រម​មក​ ?​ អូន​អង្គុយ​លេង​ បង​ចង់​លេង​…​ទេ​ ?​ ទើប​ងូតទឹក​រួច​ ងូត​បណ្តើរ​មាន​អារម្មណ៍​បណ្តើរ​ !!​ មក​ងូតទឹក​ជាមួយ​អូន​ !​ មក​បងៗ​ !…​។​ល​។​

​ដោយសារ​ Page​ នេះ​មាន​ Post​ សុទ្ធតែ​រូប​ស្រី​សិច​ស៊ី​ និង​ប្រើ​ពាក្យពេចន៍​ពោរពេញ​ទៅ​ដោយ​ការ​ទាក់ទាញ​អារម្មណ៍​ប្រុសៗ​ឲ្យ​ស្រមើស្រមៃ​ទៅ​រក​ការ​រួម​ភេទ​នោះ​ ទើប​បង្កើត​តែ​ក្នុង​រយៈពេល​មិន​ដល់​៣​ខែ​ផង​ មាន​អ្នក​ Likes​ Page​ ចំនួន​ 18,816​ Accounts​ ទៅ​ហើយ​ ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ឲ្យ​ Facebook​ ធ្វើការ​ Promote​ Page​ ឡើយ​ ។​

Page​ ដែល​ Post​ រូប​ស្រី​សិច​ស៊ី​ និង​ប្រើ​ពាក្យពេចន៍​ទាក់ទាញ​អារម្មណ៍​ប្រុសៗ​ឲ្យ​ស្រើបស្រាល​ទៅ​រក​ការ​រួម​ភេទ​ ដោយ​អះអាង​ថា​ជា​ "​ប្រជុំ​កំពូល​នារី​បង្ហាញ​កេរ្តិ៍​ដើម្បី​ទាក់ទាញ​ចិត្ត​ប្រុស​ឲ្យ​ជួយ​បំពេញ​ចំណង់​ខ្លួន​"​នោះ​ មានឈ្មោះ​ថា​ "​បង្ហាញ​កេរ្តិ៍​ អន្ទង​ស្នេហ៍​"​ និង​បាន​បង្កើត​ឡើង​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នៅ​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៤​ ។​

​ក្រុម​អ្នកលេង​ Facebook​ ភាគច្រើន​បាន​សំណូមពរ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ មេត្តា​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ការ​បង្កើត​ Page​ របៀប​ដូច​ Page​ ឈ្មោះ​ "​បង្ហាញ​កេរ្តិ៍​ អន្ទង​ស្នេហ៍​"​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នោះ​ផង​ ពីព្រោះ​បើ​វា​រីក​សុសសាយ​ធំធាត់​ទៅ​ នឹង​បង្ក​ការ​ប៉ះពាល់​ដល់​សីលធម៌​ និង​ប្រពៃណី​ថ្លៃថ្នូរ​របស់​ជាតិ​ជាក់​ជា​មិន​ខាន​ ៕​

Sexy02Sexy03 Sexy01 Sexy4 Sexy3


Source from: www.dtn7.com

No comments:

Post a Comment