សិស្ស​ក្រីក្រ​នៅ​ខេត្តព្រៃវែង​ទទួល​បាន​ទោចក្រយានចំនួន​៣៥០​គ្រឿង​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​លោក​ជំទាវ​

សិស្ស​ក្រីក្រ​នៅ​ខេត្តព្រៃវែង​ទទួល​បាន​ទោចក្រយានចំនួន​៣៥០​គ្រឿង​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​លោក​ជំទាវ​

​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ សិស្សានុសិស្ស​ក្រីក្រ​នៃ​សាលា​បឋម​សិក្សា​គោក​សណ្តែក​ ឋិត​ក្នុង​ឃុំរ​ក្សជ័យ​ ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​ មានភ័ព្វ​សំណាង​ទទួល​បា​នា​ទោចក្រយាន(​កង់​)​ចំនួន​៣៥០​គ្រឿង​ធ្វើ​ជា​យានជំនិះ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ពី​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ និង​លោក​ជំទាវ​ដែល​កៀរគរ​បាន​ពី​ជំនួយ​របស់​មូលនិធិ​ចំណត​ទោចក្រយាន​ជប៉ុន​ អង្គការ​កុមារ​អាស៊ី​ អា​ស្ពេ​កា​ (ASPECA)​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​ កុ​គូ​សៃ​(KOKUSAI)​ ព្រមទាំង​សប្បុរសជន​នានា​ផ្សេង​ទៀត​ ។​

​សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្ខា​គោក​សណ្តែក​ ក៏​ដូច​ជា​ឪពុក​ម្តាយ​ អាណាព្យាបាល​សិស្ស​ទាំងនោះ​ បាន​សម្តែង​នូវ​ការ​រីករាយ​ និង​អំណរ​អរគុណ​ជា​អនេក​ចំពោះ​កាយវិការ​សប្បុរសធម៌​របស់​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ និង​លោក​ជំទាវ​ ក៏​ដូច​ជា​សប្បុរសជន​នានា​ទាំង​ជាតិ​ ទាំង​អន្តជាតិ​ ដែល​បាន​ផ្តល់​ទោចក្រយាន​(​កង់​)​ដល់​ពួក​គេ​បាន​ប្រើប្រាស់​ជា​យានជំនិះ​ ដើម្បី​សម្រួល​ដល់​ធ្វើ​ដំណើរ​ទៅ​សិក្សារ​រៀនសូត្រ​ដែល​ធ្លាប់តែ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​នា​ពេល​កន្លង​មក​ ៕​

Khui-Kanarith  Khui-Kanarith-1Khui-Kanarith-2


Source from: www.dtn7.com

No comments:

Post a Comment