និស្សិតស្រីហ៊ានភ្នាល់ដាក់ព្រហ្មចារីនីដើម្បីគាំទ្រដល់កីឡាករដែលខ្លួនស្រឡាញ់ក្នុង World Cup 2014

មជ្ឈដ្ឋានស្ត្រីមួយចំនួនបានសម្រេចចិត្តធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០១៤នេះ (World Cup 2014) នៅប្រទេសប្រេស៊ីល ដោយមានតារាល្បីៗលំដាប់ពិភពលោកខ្លះប្រកាសថា នឹងថតស្រាតប្រសិនបើក្រុមជម្រើសជាតិដែលខ្លួនពេញចិត្តទទួលបានជ័យជម្នះ ខ្លះប្រកាសថា នឹងប្រគល់ខ្លួនប្រាណដល់កីឡាករដែលដណ្តើមបានស្បែកជើងមាស និងមាននិស្សិតស្រីខ្លះយកព្រហ្មចារិនីមកដាក់ភ្នាល់ចំពោះក្រុមជម្រើសជាតិដែលខ្លួនពេញចិត្តទទួលបានជោគជ័យទៀតផង ។
ជាក់ស្តែង មានមាននិស្សិតស្រីម្នាក់ឈ្មោះ M.H.T សិក្សានៅសាកលវិទ្យាល័យមួយនៅប្រទេសថៃថ្នាក់ឆ្នាំទី៤ ដោយសារតែនាងស្រឡាញ់ងប់ងល់ទៅលើក្រុមជម្រើសជាតិហូល្លង់ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិម៉ិចស៊ិចនៅវគ្គ១៦ក្រុមចុងក្រោយ នាងបានប្រកាសភ្នាល់ដាក់ព្រហ្មចារិនីរបស់នាង ដើម្បីសម្តែងពីការគាំទ្រទៅលើក្រុមជម្រើសជាតិហូល្លង់ ។ ប៉ុន្តែសំណាងល្អ និស្សិតស្រីរូបនេះបានរួចខ្លួនមិនអស់ព្រហ្មចារិនីជាមួយដៃគូជាបុរសដែលនាងហ៊ានភ្នាល់ ដោយសារក្រុមជម្រើសជាតិហូល្លង់បានឈ្នះទៅលើក្រុមជម្រើសជាតិម៉ិចស៊ិចក្នុងលទ្ធផល(២-១) ៕
Source from: www.dtn7.com
No comments:
Post a Comment