ប្រធាន​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៦​អាច​នឹង​ធ្លាក់​ក្នុង​ដៃ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ភរិយា​បុរស​ខ្លាំង​បន្ត​ទៀត​

ប្រធាន​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៦​អាច​នឹង​ធ្លាក់​ក្នុង​ដៃ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ភរិយា​បុរស​ខ្លាំង​បន្ត​ទៀត​

​នៅ​ថ្ងៃ​ទី​០៦-០៧​ ខែសីហា​ ឆ្នាំ​២០១៤​ខាង​មុខ​នេះ​ កាកបាទក្រហមកម្ពុជា​(Cambodian​ Red​ Cross-CRC)​ នឹង​ប្រារព្ធ​មហាសន្និបាត​អាណត្តិ​ទី​៦​របស់​ខ្លួន​នៅ​សាលសន្និសីទ​ចតុមុខ​ រាជធានី​ភ្នំពេញ​ និង​ក៏​ត្រូវ​រៀបចំ​ឲ្យ​មានការ​បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​កណ្តាល​(​ប្រធាន​ អនុប្រធាន​ អគ្គ​ហេរញ្ញិក​ និង​សមាជិក​)​ សមាជិក​បម្រុង​ ឥស្សរជន​ និង​អគ្គលេខាធិការ​ អគ្គលេខាធិការ​រង​សម្រាប់​អាណត្តិ​ទី​៦(២០១៤-២០១៨)​ផង​ដែរ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ និង​អ្នក​ស្និទ្ធ​នឹង​កាកបាទក្រហមកម្ពុជា​ បាន​ធ្វើការ​ទស្សន៍​ទាយ​ទុកជា​មុន​ថា​ តំណែង​ប្រធាន​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៦​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ភរិយា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដ៏​មាន​ឥទ្ធិពល​បន្ត​ទៀត​ ដ្បិត​អាច​គ្មាន​បុគ្គល​រូប​ណាមួយ​ហ៊ាន​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រកួតប្រជែង​ជាមួយ​ភរិយា​របស់​បុរស​ខ្លាំង​ដោយ​ប្តូរផ្តាច់​ឡើយ​ ។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ភរិយា​របស់​បុរស​ខ្លាំង​ បាន​ឡើង​កាន់កាប់​មុខ​តំណែង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៩៨​តរៀង​មក​ បន្ត​ពី​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ នរោត្តម​ ម៉ា​រី​ រណឫទ្ធិ​ អតីត​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ ចន្លោះ​ឆ្នាំ​១៩៩៤-១៩៩៨​ គឺ​ក្រោយ​ពេល​បុរស​ខ្លាំង​វាយ​ផ្តួលរំលំ​អំណាច​របស់​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ នាយក​រដ្ឋមន្ត្រី​ទី​១​នៅ​ឆ្នាំ​១៩៩៧​ដោយ​កម្លាំងយោធា​ ។​ ដូច្នេះ​ ប្រសិនបើ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ត្រូវ​បាន​ទទួលស្គាល់​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៦​ទៀត​នោះ​ គឺ​ភរិយា​របស់​បុរស​ខ្លាំង​រូប​នេះ​បាន​កាន់កាប់​មុខ​តំណែង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​អស់​រយៈពេល​២០​ឆ្នាំ​ជាប់ៗ​គ្នា​ ។​

​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៥​កន្លង​មក​ មាន​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ជា​ព្រះប្រធាន​កិត្តិយស​ និង​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ប្រធាន​,​ លោក​ជំទាវ​ អា​ន្នី​ សុខ​ អាន​ ជា​អនុប្រធាន​ទី​១,​ លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ ជា​ភរិយា​របស់​ឯកឧត្តម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជានា​យក​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​ វិនិយោគ​តំបន់​បឹង​កក់​ ជា​អនុប្រធាន​ទី​២​ និង​លោក​ជំទាវ​ អ៊ុ​ក​ ម៉ា​លី​ ជា​អគ្គ​ហេរញ្ញិក​ ព្រមទាំង​មាន​សមាជិក​ សមាជិកា​ចំនួន​២០​នាក់​ផ្សេង​ទៀត​ ។​ សមាជិក​បម្រុង​រួម​មាន​ ៖​ ១-​លោក​ជំទាវ​ សន​ ម៉ា​រ៉ា​ដា​,​ ២-​ឯកឧត្តម​ ជុំ​ កុសល​ ទីប្រឹក្សា​ផ្ទាល់​របស់​បុរស​ខ្លាំង​ និង​៣-​លោក​ កែ​ ក្រា​នី​ត​ ។​ ឥស្សរជន​រួម​មាន​ ៖​ ១-​លោក​ជំទាវ​ តៅ​ តឿន​ ទៀ​ បាញ់​,​ ២-​លោក​ជំទាវ​ សុខ​ កែវ​ ច័ន្ទ​ សា​រុន​ និង​៣-​លោក​ជំទាវ​ ជា​ ខេ​ង​ ស៊ុ​យ​ សែ​ម​ ។​

​សូម​រំលឹក​ជូន​ថា​ សមាគម​ជាតិ​កាកបាទក្រហមកម្ពុជា​ ដែល​បាន​បង្កើត​ឡើង​នា​សម័យ​សង្គមរាស្ត្រនិយម​ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​អង្គ​សម្តេច​តា​-​សម្តេចឪ​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ព្រះរាជក្រឹត្យ​លេខ​៣៧៨/​ន​ស​ ចុះ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​១៩៥៨​ និង​ក្រោយមក​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ កាកបាទក្រហមកម្ពុជា​(CRC)​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០២/១១៣​ ចុះ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០០២​ ៕​

Bun-Rany-&-Husban


Source from: www.dtn7.com

No comments:

Post a Comment