យន្តហោះ​ស៊ើបការណ៍​អា​មេ​រិ​ក​គេចខ្លួន​យ៉ាង​ប្រផិតប្រផើយ​ពី​យន្តហោះ​យោធា​រុ​ស្ស៊ី​ធ្លាយ​ចូល​ដែនអាកាស​ស៊ុ​យ​អ៊ែ​ត​

យន្តហោះ​ស៊ើបការណ៍​អា​មេ​រិ​ក​គេចខ្លួន​យ៉ាង​ប្រផិតប្រផើយ​ពី​យន្តហោះ​យោធា​រុ​ស្ស៊ី​ធ្លាយ​ចូល​ដែនអាកាស​ស៊ុ​យ​អ៊ែ​ត​

​សារព័ត៌មាន​ CNN​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ យន្តហោះ​ស៊ើបការណ៍​របស់​យោធា​អា​មេ​រិ​កមួយ​គ្រឿង​ ប្រភេទ​ RC-125Five​ Joint​ បាន​ហោះហើរ​គេចខ្លួន​ចេញពី​យន្តហោះ​យោធា​របស់​រុ​ស្ស៊ី​យ៉ាង​ប្រផិតប្រផើយ​ ខណៈ​ដែល​យន្តហោះ​អា​មេ​រិ​កមួយ​គ្រឿង​នេះ​បាន​ហោះហើរ​ក្នុង​ដែនអាកាស​អន្តរជាតិ​ដើម្បី​យកការណ៍​ពី​ស្ថានការណ៍​កងទ័ព​របស់​រុ​ស្ស៊ី​ ហើយ​ត្រូវ​បានដឹង​ខ្លួន​ដោយ​យោធា​រុ​ស្ស៊ី​ តាម​រយៈ​ប្រព័ន្ធ​រ៉ា​ដា​នៅ​លើ​ដី​ដែល​បាន​តាមដាន​ដំណើរ​ហោះហើរ​របស់​យន្តហោះ​អា​មេ​រិ​ក​នោះ​ ។​

​រឿងរ៉ាវ​យន្តហោះ​ស៊ើបការណ៍​របស់​យោធា​អា​មេ​រិ​ក​ហោះហើរ​គេច​ចេញពី​យន្តហោះ​យោធា​រុ​ស្ស៊ី​នោះ​ គឺ​កើតឡើង​ក្រោយ​រយៈពេល​តែ​មួយ​ថ្ងៃ​នៃ​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​មួយ​គ្រឿង​ប្រភេទ​ Boeing777-200​ មាន​ជើងហោះហើរ​ MH17​ ចេញពី​ទីក្រុង​ Amsterdam​ ប្រទេស​ហូល្ល​ង់​ ឆ្ពោះទៅ​ទីក្រុង​គូ​ឡា​ឡំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​ប្រភេទ​ Buk​ ចំនួន​១​គ្រាប់​ សម្លាប់​មនុស្ស​ក្នុង​យន្តហោះ​ទាំងអស់​ចំនួន​២៩៨​នាក់​ កាលពី​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៤​ ដែល​សង្ស័យ​ថា​ ជា​អំពើ​របស់​ក្រុម​ឧទ្ទាម​បំបែក​រដ្ឋ​ពី​អ៊ុយ​ក្រែ​ន​ គាំទ្រ​ដោយ​រុ​ស្ស៊ី​ នៅ​លើ​ទឹកដី​អ៊ុយ​ក្រែ​នភា​គ​ខាងកើត​ ។​

​មន្ត្រី​យោធា​បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០១៤​ថា​ យោធា​រុ​ស្ស៊ី​បាន​ធ្វើការ​តាមដាន​ទៅ​លើ​ដំណើរ​ហោះហើរ​របស់​យន្តហោះ​ស៊ើបការណ៍​អា​មេ​រិ​ក​ជាមួយនឹង​ប្រព័ន្ធ​រ៉ា​ដា​លើ​ដី​ ហើយ​ថែម​ទាំង​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​ដើម្បី​ចេញ​ស្កាត់ផ្លូវ​យន្តហោះ​ស៊ើបការណ៍​របស់​យោធា​អា​មេ​រិ​ក​នោះ​ទៀត​ផង​ ជា​ហេតុ​ធ្វើ​ឲ្យ​អាកាសយានិក​យន្តហោះ​អា​មេ​រិ​ក​ដឹង​ថា​ ខ្លួន​កំពុង​ត្រូវ​គេ​តាមដាន​ ក៏​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហោះហើរ​គេច​ចេញពី​តំបន់​ដែនអាកាស​ខាងលើ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ចូល​ទៅ​ក្នុង​ដែនអាកាស​របស់​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ ដែល​ហេតុការណ៍​នេះ​ត្រូវ​បាន​រាយការណ៍​ដំបូង​ភ្លាមៗ​ដោយ​បណ្តាញសារព័ត៌មាន​ស៊ុ​យ​អ៊ែ​ត​ DN.se​ ។​

​ក្រសួងការបរទេស​របស់​សហរដ្ឋអាមេរិក​បាន​ប្រកាស​ទទួលស្គាល់​រួច​ហើយ​ថា​ មាន​យន្តហោះ​អា​មេ​រិ​កមួយ​គ្រឿង​បាន​បើក​ចូល​ដែនអាកាស​របស់​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ ហើយ​អា​មេ​រិ​ក​នឹង​ចាត់វិធានការ​នានា​ដើម្បី​ធានា​ថា​ អា​មេ​រិ​ក​ទាក់ទង​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​អាជ្ញាធរ​ស៊ុ​យ​អ៊ែ​ត​ជា​មុន​ ។​

​សូម​រំលឹក​ជូន​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៤​កន្លង​ទី​ យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​ធុន​ Su-27​ Flanker​ ហោះហើរ​យ៉ាង​កៀក​ជាមួយនឹង​យន្តហោះ​ស៊ើបការណ៍​ប្រភេទ​ RC-135U​ របស់​យោធា​អា​មេ​រិ​ក​ ហើយ​ប៊ិះ​នឹង​បុក​គ្នា​នៅ​លើ​ដែនអាកាស​តំបន់​សមុទ្រ​ Okhotsk​ ឋិត​ក្នុង​ចន្លោះ​ប្រទេស​រុ​ស្ស៊ី​ និង​ប្រទេស​ជប៉ុន​ ។​ នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​យន្តហោះ​ស៊ើបការណ៍​របស់​យោធា​អា​មេ​រិ​ក​ជួប​បញ្ហា​ជាមួយ​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ នៅ​ក្រោយ​ពេល​យន្តហោះ​ម៉ា​ឡេ​ស៊ី​មាន​ជើងហោះហើរ​ MH17​ បាន​ធ្លាក់​ដោយសារ​ត្រូវ​គ្រាប់​មី​ស៊ី​ល​ សង្ស័យ​ជា​របស់​រុ​ស្ស៊ី​ នៅ​លើ​ទឹកដី​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត​សម្លាប់​មនុស្ស​អស់​ចំនួន​២៩៨​នាក់​យ៉ាង​អាណោចអាធ័ម​ ៕​

US-RC-125Five​-Joint​US-RC-125Five​-Joint​--1


Source from: www.dtn7.com

No comments:

Post a Comment