ដំឡើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ក្នុងសម័យ​បុរស​ខ្លាំង​ក៏​ល្បីល្បាញ​ខាង​ពុករលួយ​មិន​ស្ទើរ​ដែរ​

ដំឡើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ក្នុងសម័យ​បុរស​ខ្លាំង​ក៏​ល្បីល្បាញ​ខាង​ពុករលួយ​មិន​ស្ទើរ​ដែរ​

​មន្ត្រីរាជការ​អាច​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ ឬ​ថ្នាក់​ប្រចាំឆ្នាំ ឬ​តាម​អតីតភាព​ការងារ​ស្របតាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពឹង​ផ្អែកលើ​លក្ខណៈសម្បត្តិ​រៀងៗ​ខ្លួន​។ ការដំឡើង​ឋានន្តរស័ក្តិ ឬ​ថ្នាក់​របស់​មន្ត្រីរាជការ​បានផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងសំខាន់​ទៅលើ​ចំនួន​ប្រាក់បៀវត្សរ៍ និង​តួនាទី​មុខតំណែង​របស់​មន្ត្រីរាជកា​រ​ដែល​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ ឬ​ថ្នាក់​នោះ​។ ដូច្នេះហើយ ទើប​មន្ត្រីរាជការ​គ្រប់រូប​តែងតែ​យកចិត្តយកថ្លើម​ចំពោះ​គណៈកម្មការ​ចំណាត់ថ្នាក់ ដើម្បី​បាន​ឡើង​ឋានន្តរស័ក្តិ ឬ​ថ្នាក់​។​

​តាម​ការកត់សម្គាល់​បាន​បង្ហាញថា ការដំឡើង​ឋានន្តរស័ក្តិ ឬ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការគ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី គឺ​ឡូកឡំ​ជាមួយ​នូវ​រូបភាព​អំពើពុករលួយ និង​បក្ខពួកនិយម​យ៉ាង​ល្បីល្បាញ រហូតដល់​មាន​បុគ្គល​ខិលខូច​ខ្លះ​បាន​ក្លែងបន្លំ​ធ្វើជា​មន្ត្រី​បម្រើ​ការងារ​នៅ​ខុទ្ទកាល័យ​បុរស​ខ្លាំង ដើម្បី​ដើរតួ​ធ្វើជា​អ្នករត់​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ ឬ​ថ្នាក់​ជូន​មន្ត្រីរាជការ ជា​ថ្នូរ​នឹង​ទឹកប្រាក់​សូកប៉ាន់​រាប់ម៉ឺន​ដុល្លារ​អាមេរិក​។ មានការ​ដំឡើង​ឋានន្ត​រ​ស័ក្តិ និង​ថ្នាក់​របស់​មន្ត្រីរាជការ​តាម​អតីតភាព​ការងារ​ខ្លះ​ប្រព្រឹត្តទៅ​ក្រោមរូបភាព​ជា​ករណី​ពិសេស ដោយ​ផ្លោះ​រំលង​ថ្នាក់​ពី​២​ថ្នាក់​ទៅ​៣​ថ្នាក់​តែម្តង ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សង្ស័យថា មាន​រូប​ភាពមិនប្រក្រតី​បង្កប់​នៅក្នុង​នោះ​។​

​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ កន្លងទៅ តាម​សេចក្តី​ក្រាប​បង្គ​ម​ទូលថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​មន្ត្រី ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា ទ្រង់​បាន​ឡាយព្រះហស្តលេខា​ត្រាស់បង្គាប់​ដំឡើង​ថ្នាក់​ប្រចាំឆ្នាំ​ជូន​មន្ត្រីរាជការ​ចំនួន​១៣​នាក់ ក្នុង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​កម្រិត​ថ្នាក់​ត្រូវ​ដំឡើង​ជា​លំដាប់លំដោយ តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៤/៨១៤ ចុះ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ ខណៈ​បែរ​ជាមាន​មន្ត្រីរាជការ​ចំនួន​១៥​នាក់​ផ្សេងទៀត​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​និង​ថ្នាក់​តាម​អតីតភាព​ការងារ​ជា​ករណី​ពិសេស «​ផ្លោះ​រំលង​ថ្នាក់​» ទៅវិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៤/៨១៦ ចុះ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៤​។​

​ព​ស្តុ័​តាង​បាន​បង្ហាញថា មាន​រូបភាព​ដំឡើង​ឋានន្តរស័ក្តិ ឬ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​ជូន​មន្ត្រីរាជការ​ជាច្រើន​នាក់ បាន​ប្រព្រឹត្តទៅ​ក្រោម​ហេតុផល «​ករណី​ពិសេស​» នាពេល​កន្លងមក រួមជាមួយ​នឹង​រលក​ជន់​ជោរ​នៃ​អំពើពុករលួយ​បាន​កើតមានឡើង​យ៉ាង​ល្បីល្បាញ​ក្នុង​ដំណើរការ​ដំឡើង​ឋានន្ត​រ​ស័ក្តិ ឬ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​ទាំងនោះ​នា​សម័យ​គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជា​ប្រធាន គួរតែ​បើក​ការស៊ើបអង្កេត និង​មាន​វិធានការ​ទៅលើ​រូបភាព​នៃ​ការដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​ក្រោម​ហេតុផល «​ករណី​ពិសេស​» នោះ​ផង​៕​

IMG001221 IMG001222 IMG001223 IMG001224


Source from: www.dtn7.com

No comments:

Post a Comment