បុគ្គល​បោកប្រាស់​និង​បំផ្លាញ​សាសនា​ ធាន​ វុ​ទ្ធី​ អាច​គេច​ផុត​ពី​កណ្តាប់ដៃ​របស់​បុរស​ខ្លាំង​ដែរ​ឬទេ​ ?

បុគ្គល​បោកប្រាស់​និង​បំផ្លាញ​សាសនា​ ធាន​ វុ​ទ្ធី​ អាច​គេច​ផុត​ពី​កណ្តាប់ដៃ​របស់​បុរស​ខ្លាំង​ដែរ​ឬទេ​ ?

​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ Western​ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ និង​"​វាយ​ខ្នោះ​"​ទៅ​លើ​បុគ្គល​បោកប្រាស់​ និង​បំផ្លាញ​កិត្យានុភាព​ព្រះពុទ្ធ​សាសនា​នៅ​វត្ត​ទួល​រាជា​ម្នាក់​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ដែល​ត្រូវ​បាន​រក​ឃើញ​កំហុសឆ្គង​ដោយ​ក្រសួង​ធម្មការ​ និង​សាសនា​ កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​អំពើ​របស់​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ដែល​ធ្លាប់​តាំងខ្លួន​ជា​តាបស​ ជា​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ចាប់ជាតិ​ ជា​អ្នករក​ឃើញ​ព្រះ​ផុស​ អាច​ទំនាក់ទំនង​ជាមួយ​ព្រះព្រហ្ម​ និង​ព្រះឥន្ទ្រ​បាន​ រហូត​ដល់​តាំងខ្លួន​ជា​ព្រះ​ទី​៥​ទ្រង់​ព្រះ​នាម​ព្រះ​សិរិ​អារ្យ​មេ​តេ​យ្យា​នោះ​ បាន​កើត​មាន​ឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយៗ​ទើប​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​នូវ​កំហុសឆ្គង​របស់​បុគ្គល​រូប​នេះ​ដោយ​ក្រសួង​ធម្មការ​ និង​សាសនា​ នៅ​ចុងខែ​កក្កដា​ ឆ្នាំ​២០១៤​នេះ​ប៉ុណ្ណោះ​ ខណៈ​ដែល​បុគ្គល​ប្រព្រឹត្ត​ផ្តេសផ្តាស​ឈ្មោះ​ ធាន​ វុ​ទ្ធី​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ពោល​គឺ​អាជ្ញាធរ​បាន​ត្រឹម​បិទ​វត្ត​ទួល​រាជា​ ដើម្បី​ស៊ើបអង្កេត​បន្ថែម​ ។​

​ឥឡូវនេះ​ សូម​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងអស់​គ្នា​រង់ចាំ​តាមដាន​មើល​ថា​ តើ​បុគ្គល​បោកប្រាស់​ និង​បំផ្លាញ​សាសនា​ដ៏​ល្បីល្បាញ​ឈ្មោះ​ ធាន​ វុ​ទ្ធី​ អាច​មានឱកាស​គេច​ផុត​ពី​កណ្តាប់ដៃ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដែរ​ឬទេ​ ហើយ​មាន​មន្ត្រី​កូនចៅ​បុរស​ខ្លាំង​រូប​ណា​ដែល​អាច​ធ្វើ​ជា​ខ្នងបង្អែក​ ឬ​ធ្វើ​ជា​ឧបករណ៍​ឲ្យ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ បាន​រួចខ្លួន​គេច​ផុត​ពី​សំណាញ់​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ?​ ៕​   Thean-Vuthy-13Thean-Vuthy-11Choun-NatThean-Vuthy.-9Thean-Vuthy-3


Source from: www.dtn7.com

No comments:

Post a Comment