ឧកញ៉ា​៤​នាក់​ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ស្នើ​ឲ្យ​ធនាគារជាតិ​បង្កក​ទ្រព្យសម្បត្តិ​លុយកាក់​

ឧកញ៉ា​៤​នាក់​ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ស្នើ​ឲ្យ​ធនាគារជាតិ​បង្កក​ទ្រព្យសម្បត្តិ​លុយកាក់​

​មាន​ឧកញ៉ា​ចំនួន​៤​នាក់​ត្រូវ​បាន​ឯកឧត្តម​ បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ចេញ​លិខិតផ្លូវការ​ជូន​ទៅ​ឯកឧត្តម​អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​មានការ​បង្កក​ទ្រព្យសម្បត្តិ​លុយកាក់​ ដោយសារ​ឧកញ៉ា​ទាំង​៤​នាក់​នេះ​ខកខាន​សងបំណុល​ដែល​ជំពាក់​រដ្ឋ​ ពាក់ព័ន្ធ​នឹង​ការ​ដោះ​ដូរ​ដីធ្លី​ទីតាំង​អគារ​របស់​រដ្ឋ​ ។​ ឧកញ៉ា​ចំនួន​៤​នាក់​ដែល​ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ស្នើ​ធនាគារជាតិ​នៃ​កម្ពុជា​បង្កក​ទ្រព្យសម្បត្តិ​លុយកាក់​នោះ​ រួម​មាន​ ៖

១-​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ នាយិកា​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​(​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៥/២៥៩​ ចុះ​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០០៥)​ ពាក់ព័ន្ធ​នឹង​ករណី​បង់ប្រាក់​លម្អៀង​ពី​ការ​ដោះ​ដូរ​ទីតាំង​អតីត​នាយកដ្ឋាន​សម្ភារៈ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ និង​ទូទាត់​បង្គ្រប់​ថ្លៃ​ទិញ​ផ្តាច់​អតីត​ដី​អង់​តែ​ន​ទូរទស្សន៍​ទួល​គោក​របស់​ក្រសួង​ព័ត៌មាន​ ។​

២-​លោកស្រី​ឧកញ៉ា​ ភូ​ ស៊ីវ​ខេ​ង​ នាយិកា​ក្រុមហ៊ុន​ Golden​ Century​ Import​ Export​ Co.,​ Ltd.​ ពាក់ព័ន្ធ​នឹង​ករណី​បង់​បង្គ្រប់​ថ្លៃ​ទិញ​ផ្តាច់​ទីតាំង​អតីត​សណ្ឋាគារ​ជ័យជម្នះ​ និង​អាង​ហែល​ទឹក​ ឋិត​ក្នុង​ខេត្តបាត់ដំបង​ របស់​ក្រសួងមហាផ្ទៃ​ ។​

៣-​លោក​ឧកញ៉ា​ ងិ​ន​ មនោ​ នាយក​ក្រុមហ៊ុន​មនោ​រតនៈ​ ខន​ស្ត្រា​ក់សិន​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥៧​ ចុះ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០០៩)​ ពាក់ព័ន្ធ​នឹង​ករណី​ទូទាត់​ជា​ដំណាក់​ថ្លៃ​ទិញ​ផ្តាច់​ទីតាំង​អតីត​សណ្ឋាគារ​មនោ​រម្យ​របស់​សាលា​រាជធានី​ភ្នំពេញ​ និង​បង់ប្រាក់​លម្អៀង​ថ្លៃ​ដោះ​ដូរ​ទីតាំង​ឃ្លាំង​ឱសថ​របស់​ក្រសួងការពារជាតិ​ ។​

៤-​លោក​ឧកញ៉ា​ ន​ង​ សា​វុត​ នាយក​ក្រុមហ៊ុន​សុវណ្ណ​វឌ្ឍនៈ​(​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០៨/១២២៥​ ចុះ​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០០៨)​ ពាក់ព័ន្ធ​នឹង​ករណី​ទិញ​ផ្តាច់​ទីតាំង​អតីត​នាយកដ្ឋាន​វត្ថុ​បុរាណ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ។​

​លិខិត​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ចុះ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​ បាន​បញ្ជាក់​ដែរ​ថា​ "​ក្រសួង​នឹង​ស្នើ​បើក​គណនី​អ្នក​ទាំង​៤​ឡើង​វិញ​ នៅ​ពេល​ដែល​ភាគី​ឯកជន​ទាំងនោះ​បាន​ទូទាត់​សងបំណុល​ជាប់ជំពាក់​ និង​ប្រាក់​ពិន័យ​ជូន​រដ្ឋ​រួចរាល់​ និង​គ្រប់​ចំនួន​"​ ៕​  Suy-SophanNgin-MonoNong-SavuthSuy-Sophan-Letter


Source from: www.dtn7.com

No comments:

Post a Comment