ប្រជារាស្ត្រ​ប្រតិកម្ម​ទៅ​នឹង​សកម្មភាព​កាប់​បំផ្លាញ​ដើម​ត្នោត​នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​

ប្រជារាស្ត្រ​ប្រតិកម្ម​ទៅ​នឹង​សកម្មភាព​កាប់​បំផ្លាញ​ដើម​ត្នោត​នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​

​នៅ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ អាជ្ញាធរ​ដើម្បី​ការពារ​រមណីយដ្ឋាន​ និង​រៀបចំ​តំបន់​អង្គរ​ ហៅ​កាត់​ថា​ "​អាជ្ញាធរ​អប្សរា​"​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​ប្រធាន​ និង​អាជ្ញាធរ​ខេត្តសៀមរាប​ បាន​បង្គាប់បញ្ជា​ឲ្យ​មានការ​កាប់​រំលំ​ដើម​ត្នោត​ដែល​ដាំ​ដុះ​នៅ​លើ​សួន​ផ្លួ​វ​ចូល​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​បំផ្លាញ​ចោល​ ខណៈ​ដែល​ដើម​ត្នោត​ត្រូវ​បាន​ចាត់ទុកជា​រុក្ខជាតិ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ផុសផុល​ពី​សំណាក់​ប្រជារាស្ត្រ​ ដោយ​ក្រុម​ប្រជារាស្ត្រ​ខ្មែរ​ខ្លះ​បាន​ចោទប្រកាន់​ថា​ សកម្មភាព​កាប់​បំផ្លាញ​ដើម​ត្នោត​នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​នេះ​ គឺ​អាច​មាន​បំណង​"​កាឡៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​"​ ។​

​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ពិត​ដែល​នាំ​ឲ្យ​អាជ្ញាធរ​កាប់​រំលំ​ដើម​ត្នោត​នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ចោល​នោះ​នៅឡើយ​ទេ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ដើម​ត្នោត​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ "Sugar​ Palm"​ ត្រូវ​បាន​ចាត់ទុកជា​រុក្ខជាតិ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣០៥/១៤៩​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០០៥​ ក្នុង​ន័យ​តម្រូវ​ឲ្យ​មាន​វិធានការ​ថែរក្សា​ការពារ​ អភិរក្ស​ឲ្យ​មាន​និរន្តរភាព​ និង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ ។​ លើស​ពី​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​បាន​ចេញ​បញ្ជា​មួយ​លេខ​០៥​បប​ ចុះ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៦​ ស្តី​ពី​វិធានការ​ការពារ​ និង​អភិរក្ស​ដើម​ត្នោត​ផង​ដែរ​ ។​

​ចុះ​ឥឡូវ​ ហេតុ​អ្វី​បានជា​អាជ្ញាធរ​អប្សរា​កាប់​បំផ្លាញ​ដើម​ត្នោត​ជា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដុះ​នៅ​មុខ​ប្រាង្គ​ប្រសាទ​អង្គរវត្ត​ចោល​ទៅ​វិញ​ ?​ ៕​

Sugar-Palm-1 Sugar-Palm


Source from: www.dtn7.com

No comments:

Post a Comment