កាបូបដៃស្ត្រីមានតម្លៃ១៨ម៉ឺនដុល្លារធានាប្រើប្រាស់បាន១ពាន់ឆ្នាំ

ក្រុមការងាររបស់លោក Christopher Shellis ជាស្ថាបនិកក្រុមហ៊ុនគ្រឿងអលង្ការ Borgezie បានចំណាយពេលវេលារហូតដល់ទៅប្រមាណ១០០ម៉ោង ដើម្បីរចនាកាបូបដៃស្ត្រីមានបណ្តោយប្រវែងប្រមាណ១៧សង្ទីម៉ែត្រ និងទទឹងប្រវែង១២សង្ទីម៉ែត្រ និងមានទម្ងន់៥០០ក្រាម(កន្លះគីឡូក្រាម)តាមគំរូដើមរបស់របងទ្វាររាជវាំង Buckingham របស់អង់គ្លេស ដោយមិនងាយបែកបាក់ និងធានាអាចប្រើប្រាស់បានរហូតដល់រយៈពេល១ពាន់ឆ្នាំ ។
វាគឺជាកាបូបដៃស្ត្រីដែលរចនាដោយស្រោបមាស និងពេជ្រ និងមានតម្លៃ១៨ម៉ឺនដុល្លារអាមេរិក ដែលអាចចាត់ទុកថា ជាកាបូបដៃស្ត្រីដ៏មានតម្លៃ ៕
Source from: www.dtn7.com