ស្រោមដៃប្រដាល់របស់កីឡាករ Muhammad Ali លក់បានតម្លៃជិត៤០ម៉ឺនដុល្លារ

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ ស្រោមដៃប្រដាល់១គូរបស់កីឡាករប្រដាល់សហរដ្ឋអាមេរិក Muhammad Ali ត្រូវបានយកមកចាត់ចែងដាក់លក់ដេញថ្លៃនៅទីក្រុង Cleveland សហរដ្ឋអាមេរិក ដោយលក់បានតម្លៃ៣៨៨.៣៧៥ដុល្លារអាមេរិក ។
ស្រោមដៃប្រដាល់របស់កីឡាករ Muhammad Ali ដែលលក់ដេញថ្លៃបានតម្លៃជិត៤០ម៉ឺនដុល្លារអាមេរិកនោះ គឺជាស្រោមដៃរបស់កីឡាកររូបនេះបានពាក់ក្នុងអំឡុងពេលប្រកួតប្រដាល់ជាមួយកីឡាករ Joe Frazier កាលពីឆ្នាំ១៩៧១ ៕
Source from: www.dtn7.com