អ្នក​ប្រើប្រាស់​កុំព្យូទ័រ (User) បាន​ដឹង​ហើយ​ថា ការ​ប្រើ shortcut “Control-Alt-Delete” អាច​សង្គ្រោះ​អ្នក​ចេញ​ពី​បញ្ហា​មួយ​ចំនួន​បាន តែ​ការ​ប្រើ Key ម្ដង​ដល់​ទៅ ៣ បែប​នេះ​ត្រូវ​បាន​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill ច្រានចោល ដោយ​ចង់​បាន​ត្រឹម​ការ​ប្រើ​តែ​ប៊ូតុង​ចុច​តែ​មួយ​វិញ។

អាន៖ Microsoft និង​ក្រុមហ៊ុន​ចិន BesTV New Media ចាប់​ដៃ​គ្នា​​វិនិយោគ​​សេវាកម្ម​កម្សាន្ត

អាន៖ Bill Gates ទម្លាក់ Carlos Slim ​ឡើង​កំពូល​មហាសេដ្ឋី​​សាជាថ្មី

លោក Bill Gates ស្ថាបនិក Microsoft និង​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft

អាន៖ លោក ​Bill Gates៖ ​​កុមារ​ ៧ ​លាន​នាក់​ស្លាប់​ក្នុង​មួយ​ឆ្នាំជា​ដំណឹង​ល្អ

អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ប្រហែល​ស្ទាត់​នៅ​ក្នុង​ការ​ចុច​ប្រើ Ctr-Alt-Del ហើយ។ ក្រៅ​ពី​​មាន​ការ​និយម​ប្រើ key ទាំង ៣ ដើម្បី​បង្ខំ​បិទ​កម្មវិធី​តាម​រយៈ Task Manager នោះ ក៏​មាន​ការ​ប្រើ​សម្រាប់ reboot កុំព្យូទ័រ ហើយ​ក៏​ប្រើ​សម្រាប់ log ចូល Windows ផង​ដែរ។

ក្នុង​បទ​សម្ភាសន៍​មួយ​នៅ Harvard Campaign លោក Bill Gates បាន​និយាយ​ថា មុខងារ Control-Alt-Delete ដែល​អនុញ្ញាត​ឱ្យ user log ចូល​ទៅ Windows និង​អាច​បើក task manager បាន​នោះ (ដែល​ខ្លះ​តែង​ប្រើ​ញឹកញាប់​ក្នុង​ការ​ប្រើ​សម្រាប់ reboot កុំព្យូទ័រ)  កើន​មាន​ឡើង​ ​​បន្ទាប់​ពី​អ្នក​រចនា Keyboard របស់​ក្រុមហ៊ុន Hardware និង Software អាមេរិក IBM មិន​ផ្ដល់​ឱ្យ​គាត់​នូវ​ប៊ូតុង​តែ​មួយ​ដើម្បី​ដំណើរការ​ការងារ​ដូច​គ្នា។

ទោះ​ជា​យ៉ាង​ណា លោក Bill Gate បាន​និយាយ​ថា៖ “វា​ជា​កំហុស​មួយ … យើង​គួរ​ប្រើ​តែ​ប៊ូតុង​មួយ​បាន​ហើយ ប៉ុន្តែ​សម្រាប់ keyboard ដែល​ឌីហ្សាញ​ដោយ​ក្រុមហ៊ុន IBM នោះ​មិន​ឱ្យ​យើង​ប្រើ​ប៊ូតុង​ចុង​តែ​មួយ​នោះ​ទេ”។

​​

មុខងារ​ “Control-Alt-Delete” ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន IBM PC រចនា​ដោយ​លោក David Bradley ​ប្រើ​សម្រាប់ reboot ម៉ាស៊ីន។ នៅ​ក្នុង​បទ​សម្ភាស​មួយ​ជា​មួយ គេហទំព័រ cnet លោក Bradley បាន​និយាយ​ថា លោក​មិន​យល់​ពី​មូលហេតុ​ដែល Gates និង Microsoft ចង់​បាន​បែប​នេះ​ទេ៕

សូម​ទស្សនា​បទ​សម្ភាស​របស់​លោក Bill Gates ខាងក្រោម៖

អាន៖ ស្ថាបនិក​ Facebook លោក​ Mark ​Zuckerberg ចាត់​ទុក​ Bill Gates ​ជា​វីរបុរស​

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ cnet, techspot