អាជីវកម្មស្ថានីយ៍លក់ប្រេងឥន្ធនៈ និងឧស្ម័ន នៅខណ្ឌទាំង៩ ក្នុងរាជធានីភ្នំពេញមាន២៥១ កន្លែងពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ខណៈពេលដែលមូលដ្ឋានលក់ប្រេងឥន្ធនៈ និងឧស្ម័ន១២០ប៉ុណ្ណោះដែលមានច្បាប់អនុញ្ញាតិ។
ក្នុងកិច្ចប្រជុំពិភាក្សា និង ពិគ្រោះយោបល់លើការងារគ្រប់គ្រងប្រេងឥន្ទនៈ និងឧស្ម័ន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានទទួលស្គាល់ថា នៅរាជធានីភ្នំពេញពិតជាមានភាពស្មុគស្មាញទាក់ទងទៅនឹងការគ្រប់គ្រងការធ្វើអាជីវកម្មប្រេងឥន្ទនៈ និងឧស្ម័ននេះ។
លោកប៉ា សុជាតិវង្ស បានណែនាំដល់អាជីវករលក់ប្រេងឥន្ធនៈ និងឧស្ម័ន ដែលពុំទាន់មានច្បាប់អនុញ្ញាតទាំងអស់ត្រូវទៅសុំច្បាប់ឱ្យបានត្រឹមត្រូវពីអាជ្ញាធររាជធានីភ្នំពេញ ដើម្បីបញ្ជៀសហានិភ័យដែលបានកើតឡើងដោយប្រការណាមួយពុំមានការទទួលខុសត្រូវ និងទទួលដឹងឮពីមន្ត្រីជំនាញនៅមូលដ្ឋាននោះ។
ទន្ទឹមនឹងនេះអាជ្ញាធររាជធានីភ្នំពេញ ចាំបាច់ត្រូវតែគ្រប់គ្រងរាល់អាជីវកម្ម ដែលងាយរងគ្រោះជាងគេនោះ គឺអាជីវកម្មប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ។(ដោយៈសៅ វិសាល)
Source from: Vayofm

Loading...
Loading...