លោកលាវ យន់សាន សមាជិកមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជាសមាជិកលេខាគណៈមជ្ឈិមបក្សបានមកដល់ប្រទេសកម្ពុជា ហើយនៅរសៀលថ្ងៃពុធនេះ។
ដំណើរទស្សនកិច្ចរបស់លោកលោកលាវ យន់សាន គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរឹតចំណងមិត្តភាពរវាងបក្សកុម្មុយនីស្តចិននិង គណបក្សប្រជាជនកម្ពុជា។
លោកលាវ យន់សាន នឹងជួបជាមួយសម្តេចហ៊ុន សែន នាល្ងាចនេះនៅវិមានសន្តិភាពក្រៅពីនេះលោកក៏មានគម្រោងជួបជាមួយព្រះអនុជ នរោត្តម អារុណរស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និង មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលផ្សេងទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកញ្ញា សម្តេចហ៊ុន សែន បានជួបជាមួយលោកលី ខឺជាំង នាយករដ្ឋមន្ត្រីចិននៅក្នុងទីក្រុងណាន់នីង។
កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំទាំងពីរ គឺពង្រឹងទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរកម្ពុជា-ចិន ជាពិសេសកិច្ចសហប្រត្តិបត្តិការ តាមរយៈទំនាក់ទំនងល្អប្រសើរនៃគណបក្សប្រជាជនកម្ពុជានិង បក្សកុម្មុយនីស្តចិន។(ដោយៈយ៉ាន់ លីណា)
Source from: Vayofm

Loading...
Loading...