បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានគាបជាប់នៅក្នុងរថយន្តស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ សយ ហម ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតៃកុងឡានដឹងត្រី មានទីលំនៅក្នុងភូមិសំណង់ ស្រុករការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចំណែក២នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះ ចាន់ អាយុជាង ២០ឆ្នាំ គាបជាប់ក្នុងកាប៊ីនជាមួយអ្នកបើកបរ និងអ្នករួមដំណើរជិះពីក្រោយម្នាក់ទៀតឈ្មោះ ឡាំ អាយុ ១៧ឆ្នាំ រងរបួសធ្ងន់។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង៣នាក់ខាងលើបានជិះរថយន្តកូរ៉េ ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2V-9334 ជិះដោយបុរស ៣នាក់ ដឹកត្រីចេញពីគីឡូម៉ែត្រលេខ៩ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។
ខណៈពេលបើកមកដល់ចំណុចកើតហេតុ រថយន្តក៏បានជ្រុលចង្កូតទៅបុកចំគូថរថយន្តមួយគ្រឿងផ្សេងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-7738 ដឹកធ្នឹមស្ពាន បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្ច្រាសគ្នា ដែលកំពុងបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តដឹកត្រី បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម និង២នាក់ទៀតដែលរួមដំណើរជាមួយរងរបួសធ្ងន់។ ចំណែកខាងភាគីតៃកុងបើករថយន្តដឹកធ្នឹមស្ពាន នៅពេលដែលឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ ក្រុមសមត្ថកិច្ចជំនាញ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ដើម្បីធ្វើការ វាស់វែង និងបាននាំគ្នាជួយគាស់កាប៊ីនរថយន្តដើម្បីទាញយកអ្នករបួសទៅធ្វើ ការសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យ។ ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ប្រភពពី .watphnom

Loading...
Loading...