លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធាន គណបក្សសង្គ្រោះជាតិនឹងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។
បើយោងតាមសេចក្តីប្រកាសស្តីពីផែនការសកម្មភាពបង្ហាញថា មេដឹកនាំរបស់គណបក្សប្រឆាំងនឹងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាលនៅតាមខេត្តក្រុងចំនួន ដូចជា កាលពីព្រឹកថ្ងៃទី៩កញ្ញា មេដឹកនាំបក្សប្រឆាំងបានចុះទៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កាល ពីថ្ងៃទី១០កញ្ញា លោកសម រង្ស៊ី និងលោកកឹម សុខា បានទៅផ្សារអូរឫស្សី រាជធានីភ្នំពេញ។ កាលពីថ្ងៃពុធ ទី១១កញ្ញា ម្សិលមិញ មេដឹកនាំបក្សប្រឆាំង បានទៅទទួលព្រះរាជដំណើរនិវន្តន៍ពីប្រទេសចិន របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ។
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា នៅខេត្តសៀមរាប និងថ្ងៃស្អែក ទី១៣កញ្ញាពេលព្រឹកនៅខេត្តបាត់ដំបង រីឯពេលរសៀល លោកសម រង្ស៊ី និងលោកកឹម សុខានឹងជួបមហាជននៅខេត្តពោធិ៍សាត់។
នេះជាដំណើរជួបប្រជាពលរដ្ឋតាមមូលដ្ឋានជាលើកទី៣ ហើយរបស់មេបក្សប្រឆាំងនៅក្រោយការបោះឆ្នោត និងស្របពេលគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមហាបាតុកម្មទ្រង់ទ្រាយធំជាលើកទី២ រយះ៣ថ្ងៃ ចាប់ពីថ្ងៃអាទិត្យទី១៥ ដល់ ថ្ងៃទី១៧ ខែកញ្ញា។ ជាបាតុកម្មទាំងថ្ងៃទាំងយប់ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
Source from: Vayofm

Loading...
Loading...