ខេត្ដបន្ទាយមានជ័យ ៖ រំលងបានរយៈ ពេល២ថ្ងៃទៅហើយក្រោយពីមានហេតុការណ៍ស្ដ្រីក្រមុំម្នាក់បានធ្វើអត្ដឃាត ចងកសម្លាប់ខ្លួនរួចមកប្រជាពលរដ្ឋរស់នៅក្នុង ភូមិជាមួយស្ដ្រីក្រមុំរូបនោះស្ថិតភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដ បន្ទាយមានជ័យអ្នកមានជំនឿខាងអបី ជំនឿនៅមានការភ័យខ្លាចពីរឿងភ្ញាក់ ផ្អើលមួយកើតឡើងនៅពេលបុណ្យសព ព្រឹកទាបភ្លឺអ្នកនៅកំដរបុណ្យសពបាន ឮសំឡេងនាងមកស្រែកទ្រហ៊ោយំ នៅក្នុងបន្ទប់លើផ្ទះរបស់នាង គ្រាដែលប្រជាពលរដ្ឋឡើងទៅមើលមិនឃើញ នរណាយំនោះទេគឺគេឃើញតែបងប្អូនសាច់ញាតិសពដេកយ៉ាងស្កប់ស្កល់ទៅវិញ ។នេះបើតាមការអះអាងឱ្យឱ្យដឹង ពីសំណាក់ប្រជាពលរដ្ឋរស់នៅភូមិឃុំ ខាងលើបាប្រាប់អ្នកយកព័ត៌មានយើង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ ។ប៉ុន្ដែរឿងខាងអប៉ីជំនឿនេះត្រូវបានប្រជាពលរដ្ឋមួយចំនួនប្រាប់ថា មិនមានរឿង កើតឡើងយ៉ាងដូច្នេះនោះឡើយនេះ ដោយសារតែពួកគាត់នឹកគិតពដក់ជាប់ក្នុងអារម្មណ៍ពីរឿហេតុការណ៍នោះពេក។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៧ ខែ ខែកញ្ញា ឆ្នាំ២០១៣ ស្ដ្រីក្រមុំម្នាក់បាន យកខ្សែកៅស៊ូចងកសម្លាប់ខ្លួននៅក្នុង បន្ទប់ដេករបស់នាង ស្ថិតនៅភូមិ-ឃុំ ខាងលើ ស្ដ្រីដែលធ្វើអត្ដឃាតសម្លាប់ ខ្លួនឯងមានឈ្មោះ អឿន លីតា អាយុ២១ ឆ្នាំ ។
ពាក់ព័ន្ធនឹងរឿងហេតុការណ៍ក្រោយពីកើតហេតុសមត្ដកិច្ចមូលដ្ឋានបានធ្វើការស្រាវជ្រាវនិងសន្និដ្ឋានរឿងនេះអាច នឹងជាប់ពាក់ព័ន្ធរឿងស្នេហា គ្រាដែល នាងមានគូដណ្ដឹងនិងចូលរោងការនៅ ប៉ុន្មានខែខាងមុខនេះ ។ ក្នុងនោះគេរក ឃើញសំបុត្រមួយដែលគេដឹងថា នាង សសេរផ្ទាល់ដៃជាលើកចុងក្រោយមុន និងចងកសម្លាប់ខ្លួនផ្ដាច់ជីវិតដើម្បីផ្ញើ ជូនគូដណ្ដឹងរបស់នាងរៀបរាប់បង្កប់នូវខ្លឹមសារសេចក្ដីស្នេហា គឺជាតិនេះយើង បានជួបគ្នាបានត្រឹមតែជាសង្សារគ្មាន ថ្ងៃបានគ្នាជាប្ដីប្រពន្ធនោះឡើយ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងដែរថា កាលនៅរស់រវាង នាងនិងគូដណ្ដឹងមិនបាននិយាយរកគ្នា ប្រហែលជា២ខែទៅហើយគេមិនដឹងថាពួកនាងមានបញ្ហាអ្វីនិងគ្នានោះឡើយ រឿងរ៉ាវទាំងនេះត្រូវបានប្រជាពលរដ្ឋ ប្រាប់ថា ទំនងជានាងមិនស្រលាញ់បុរស ជាគូដណ្ដឹងដោយកាលពីភ្ញាប់ពាក្យគឺធ្វើដើម្បីបំពេញមុខឱពុកម្ដាយ ៕
ប្រភពពី: នគរវត្ត


Loading...
Loading...