កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បានផ្ទុះចេញនូវវីដេអូមួយ ដែលជាកិច្ចសន្ទនារវាងលោក ជុំ កុសល ជាមួយនឹងលោក សយ សុភាព ដែលស្តីពីការកោរសក់របស់លោក សយ សុភាព ដែលបានសន្យា នៅពេលលោក សម រង្ស៊ី វិលចូលស្រុកវិញ។តាមការពិតទៅ សម្លេងនៅក្នុងវីដេអូនេះ គ្រាន់តែជាការបញ្ចូលសម្លេងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមយក្សនេះ តែប៉ុណ្ណោះ ដោយពួកគេចង់ឌឺដងផ្លែផ្កា ទៅឲ្យវាគ្មិនទាំងពីរ ជាពិសេសគឺលោក សយ សុភាព តែម្តង ដែលរហូតមកដល់ពេលនេះ គេនៅពុំទាន់ឃើញលោក បានកោរសក់ តាមការសន្យារបស់លោកនៅឡើយទេ។
ប៉ុន្តែយើងមិនបានជម្រុញឲ្យលោក សយ សុភាព កោរសក់អ្វីនោះទេ គឺគ្រាន់តែចង់ឲ្យលោក សយ សុភាព ចេញមកបកស្រាយពីបញ្ហា ដែលលោក បាននិយាយកន្លងមក ដើម្បីឲ្យសាធារណជន យល់ពីស្ថានភាពរបស់លោក និងស្ថានភាពសង្គមនយោបាយកម្ពុជានាពេលបច្ចុប្បន្ននេះតែប៉ុណ្ណោះ៕
ប្រភពពី HappyCambodia


Loading...
Loading...