សពស្ត្រីរងគ្រោះមានអាយុ ប្រមាណជា ២០ឆ្នាំ ពាក់អាវយឺត ផ្កាឈូក និងស្លៀកខោ ខោវប៊យពណ៌ផ្ទៃមេឃ ត្រូវបានសមត្ថកិច្ច ស្រង់មកដាក់លើគោក និងឃើញមានរំបង់ជាប់នឹងថ្ងាស ព្រមទាំងការុងមានដុំថ្មនិងខ្សែអង្រឹង ពណ៌ត្រេអ៊ីធ្វើឲ្យសមត្ថកិច្ច សន្និដ្ឋានដំបូងជា ករណីលង់ទឹកស្លាប់ តែក្រោយពីធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមិនមែនស្លាប់ ដោយសារលង់ទឹកទេ គឺស្លាប់ដោយសារគេសម្លាប់។
ព្រោះថានៅលើសពជនរងគ្រោះ មានស្នាមជាំចំចុងដង្ហើម ចំក្បាលពោះ និងរបួសចំថ្ងាស ដែលអាចធ្វើឲ្យស្ត្រីរងគ្រោះ សន្លប់រួចជនល្មើស យកខ្សែអង្រឹង ពណ៌ត្រេអ៊ីចងចង្កេះ ភ្ជាប់ជាមួយការុង ដែលមានដុំថ្មពីក្នុង ហើយទម្លាក់ចូលក្នុងទឹក។ នេះគឺជាករណី ឃាតកម្មគ្រោងទុកមុន ដែលជនសង្ស័យបានរៀបចំគម្រោងការ ក្នុងការសម្លាប់ស្ត្រីរងគ្រោះ រួចជាស្រេច។ សមត្ថកិច្ចកំពុងស្រាវជ្រាវ កំណត់អត្តសញ្ញាណជនរងគ្រោះ ហើយបន្តស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យក្នុងករណីឃាតកម្មនេះ៕
ប្រភពពី .watphnom

Loading...
Loading...