ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ហុង ហ៊ាន អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល គឺជាប្រូរថយន្តកាមរី បានបែកលលាដ៍ក្បាលស្លាប់កៀបជាប់នៅក្នុងរថយន្ត ចំណែកម្នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះ ជា អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងឃុំសណ្តាន់ ស្រុកសំបូរ រងរបួសបាក់ភ្លៅ។
ប្រភពដដែលបានបន្តឲ្យដឹងថា មុនពេលកើតហេតុរថយន្តកាមរីគូថហើមមានដឹកឈើធ្នង់ពេញ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងទិសដៅពីលិចទៅកើត ហើយក៏បានជ្រុលទៅបុកគូទរថយន្តកូរ៉េចំណុះ២តោនកន្លះ ពាក់ស្លាកលេខ យ-១១០១.ភ.ព៣ ដោយដឹកធាងទ្រាំង ដែលបានឈប់ចតនៅចិញ្ចើមផ្លូវខាងស្តាំ បណ្តាលឲ្យបុករួញកៀបជាប់និងគូទរថយន្តកូរ៉េតែម្តង។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ធ្វើការវាស់វែង និងបានទាញយកអ្នករបួសទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាងទាំង២ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕
ប្រភពពី .watphnom

Loading...
Loading...