ខេត្តឧត្តរមានជ័យ ៖ នារីវ័យក្មេងរូបស្រស់សោភាម្នាក់ បានសម្រេចចិត្តលេបថ្នាំធ្វើអត្តឃាត កាលពីវេ លាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ស្នាក់នៅកាស៊ីណូសាង៉ាំ រីសត ស្ថិតក្នុងភូមិជើង ភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដោយមិនដឹងមូលហេតុ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាន់ នី អាយុ២២ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូ មានទីលំនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បើតាមប្រភពព័ត៌មានស្ត្រីម្នាក់ដែលត្រូវជាមិត្តភក្តិបានឱ្យដឹងថា មុនពេលកើតហេតុ នាងបានដើរចូលទៅក្នុងបន្ទប់ដេករបស់ស្ត្រីរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះដេកនៅលើគ្រែស្តូកស្តឹង ក្អួតបែកពពុះមាត់។ ភ្លាមៗនោះនាងក៏បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរនោះ។
បន្ទាប់ពីកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្នស្ត្រីរងគ្រោះបានរួចផុតពីសេចក្តីស្លាប់ហើយ ដោយកំពុងធ្វើការសម្រាកព្យាបាលក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ មិនទាន់មានប្រភពណាអាចបញ្ជាក់អំពីមូលហេតុនៃការធ្វើអត្តឃាតនេះបាននៅឡើយទេ ព្រោះជនរងគ្រោះនៅមិនទាន់អាចនិយាយរៀបរាប់អ្វីបាននៅឡើយទេ៕
Source from: watphnom-news.com

Loading...
Loading...