រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណៈដែល កំពុងឌុបមិត្តស្រី ជាសង្សារទៅផ្ទះ ក៏ត្រូវក្រុមចោរបាញ់ប្លន់ មួយគ្រាប់ចំភ្លៅ យកម៉ូតូទៅបាត់ កាលពីវេលាម៉ោងជាង ១២ អធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវបេតុងមុខមន្ទីរពេទ្យ ខ្មែរ-សូវៀត ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ភិន ដារ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅផ្ទះជួល ខាងក្រោយ វត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង នារីត្រូវជាសង្សារមានឈ្មោះ ចន្ថា អាយុ ២០ឆ្នាំ ស្នាក់នៅជិត ចំណុចកើតហេតុ។ មុនពេលកើតហេតុ ឈ្មោះ ភិន ដារ៉ា បានជិះម៉ូតូម៉ាក CBR ពណ៌ក្រហម គ្មានស្លាកលេខ ឌុបមិត្តស្រីមកពី ដើរលេងនៅកោះពេជ្រ ហើយក៏ជូនត្រឡប់ទៅផ្ទះ។
ប៉ុន្តែពេលជនរងគ្រោះ ជិះម៉ូតូមកជិតដល់ផ្ទះ នារីជាសង្សារ ស្រាប់តែលេចមុខ ជនសង្ស័យចំនួន ២ នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូត្រៃ មិនចាំស្លាកលេខ ពណ៌ក្រហម ប្រដាប់ដោយកាំភ្លើង១ដើម មកក្បែរជនរងគ្រោះ ហើយបានដកកាំភ្លើងបាញ់១គ្រាប់ ត្រូវបញ្ឆិតភ្លៅខាងស្តាំ របស់ឈ្មោះ ភិន ដារ៉ា បណ្តាលឲ្យរងរបួសស្រាល ហើយចំណែកក្រុមចោរប្លន់ បានដណ្តើមយកម៉ូតូ របស់ជនរង គ្រោះជិះគេចខ្លួនដោយសុវត្ថិភាព៕
Source from: watphnom-news.com

Loading...
Loading...