ឆ្លើយតបនឹងលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃក្នុងខ្លឹមសារចង់ដាស់តឿនដល់អង្គការសង្គមស៊ីវិលនានា ឲ្យធ្វើការគោរពតាមលក្ខន្តិកៈ និងមិនលម្អៀងលើរឿងនយោបាយ។
លោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលបាននិយាយថា ក្រសួងមហាផ្ទៃមានជំហរការពារសិទ្ធនយោបាយជាជាងគោលការណ៍អព្យាក្រឹត។
សំលេងៈដោយឡែកលោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លារភាពកម្ពុជាបានប្រាប់វិទ្យុខ្មែរអន្តរជាតិវាយោថា ប្រហែលជាកន្លងមកមានអង្គការសង្គមស៊ីវិល និងសមាគមមួយចំនួនបានធ្វើការលម្អៀងទៅលើរឿងនយោបាយនេះ ទើបក្រសួងមហាផ្ទៃចេញលិខិតព្រមានបែបនេះ។ ប៉ុន្តែក្នុងនាមលោកជានាយកប្រតិបត្តិអង្គការតម្លារភាពកម្ពុជាគឺ ធ្វើអ្វីទៅតាមលក្ខន្តិកៈនិងអព្យាក្រឹត។
សំលេងៈ
ជាមួយគ្នានេះលោកធន សារាយ ប្រធានសមាគមអាដហុកបានបញ្ជាក់ថា អង្គការសមាគមមានច្រើន ដូច្នេះក្រសួងមហាផ្ទៃ គួរតែបញ្ជាក់អោយច្បាស់លាស់ថាជាអង្គការមួយណា។
សំលេងៈ
លោកម៉ាក ចំរើន ប្រធានសមាគមយុវជនខ្មែរ បាននិយាយថា ការចេញលិខិតរបស់ក្រសួងមហាផ្ទៃនេះលោកមិនមានការជំទាស់នោះទេ ព្រោះថាអ្នកណាធ្វើអ្នកនោះនឹងទទួល។ ចំពោះសមាគមរបស់លោកផ្ទាល់គឺធ្វើការងារក្នុងជំហរអព្យាក្រឹត និងប្រកបដោយវិជ្ជាជីវៈ និង លើកកំពស់សិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ។
សំលេងៈ
គួររម្លឹកថា កាលពីថ្ងៃទី១១ កញ្ញា ក្រសួងមហាផ្ទៃបានចេញលិខិតមួយច្បាប់ ដោយបានក្រើនរម្លឹកដល់អង្គការសង្គមស៊ីវិល សមាគម និង អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលបានផ្តល់ការគាំទ្រដល់បុគ្គល ឬ គណបក្សនយោបាយណាមួយ តាមរយៈការធ្វើសកម្មភាពនានាដោយផ្ទាល់ ឬ ដោយប្រយោល។
ដែលមានលក្ខណៈផ្ទុយពីលក្ខន្តិកៈរបស់អង្គការសង្គមស៊ីវិល សមាគម និង អង្គការមិនមែនរដ្ឋាភិបាលដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និង ច្បាប់នានាជាធរមាន៕(ដោយៈសៅ វិសាល)
Source from: Vayofm

Loading...
Loading...