មួយថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពូលៗ៣រូប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
កាលពីរសៀល ថ្ងៃពុធម្សិលមិញមកលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអោយដឹងថា លោកមិនខ្លាចបណ្តឹងរបស់គណបក្សប្រឆាំងនោះទេ ហើយវាក៏ជាសិទ្ធិរបស់គណបក្សប្រឆាំងដែរ។
លោកទេព នីថា បន្ថែមថា រូបលោកនិងមន្ត្រីគ.ជ. ប ផ្សេងទៀត បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តតាមនីតិវិធីរបស់តុលាការ។
សំលេងៈ
គួរបញ្ជាក់ថា ពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ បានប្តឹងមន្ត្រី គ.ជ.ប ៣ រូប ក្នុងនោះរួមមាន លោក អ៊ឹម សួស្តី ប្រធានគ.ជ.ប លោកទេព នីថា អគ្គលេខាធិការ និងលោកហ៊ី រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិ គ.ជ.ប ព្រមទាំងមន្ត្រីបក្សពួកចំនួនទៀត ពីបទក្លែងបន្លំឯកសារសាធារណៈ.
ដោយផ្តោត៤ចំណុច គឺក្លែងបន្លំឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ក្លែងបន្លំលិខិតអត្តសញ្ញាណ ក្លែងបន្លំលទ្ធផលបោះឆ្នោត និង រំលោភច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត៕(ដោយៈថា ថៃ)
Source from: Vayofm

Loading...
Loading...