បន្ទាប់ពីសង្កេតឃើញមានវត្តអារ៉ាមមួយចំនួនបានផ្តល់ទីតាំងជួបជុំក្រៅពីផ្លូវព្រះពុទ្ធសាសនា និងព្រះសង្ឃមួយចំនួនបានប្រព្រឹត្តបទល្មើសដោយបាននិមន្តចូលរួមក្នុងមហាតុកម្មកាលពីថ្ងៃទី០៧ កញ្ញាកន្លងទៅនេះ។
សម្តេចព្រះសង្ឃរាជទាំង២គណៈបានចេញព្រះរាជានុស្សវនកម្មវាចា ដែលជាសេចក្តីណែនាំបន្ថែមដល់បព្វជិតទាំងឡាយ ក្នុងន័យលើកតម្កើងសេចក្តីថ្លៃថ្នូរព្រះសង្ឃព្រះពុទ្ធសាសនា និងលើកកម្ពស់ការគោរពប្រណិបត្តិឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត។
គួរកត់សម្គាល់ថា ព្រះរាជសង្ឃប្រកាសជាថ្មីនេះគឺធ្វើឡើងដោយសារ មានវត្តមានព្រះសង្ឃប្រមាណជា៣០០អង្គបាននិមន្តចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី០៧ កញ្ញាកន្លងទៅ បើទោះបីជាមានព្រះរាជសង្ឃប្រកាសរបស់សម្តេចព្រះសង្ឃរាជទាំង២គណៈមុនថ្ងៃបាតុកម្មក៏ដោយ។ ការនិមន្តចូលរួមនេះត្រូវបានព្រះសង្ឃមួយអង្គមានសង្ឃដីការថា
សំលេងៈ
តែយ៉ាងណាក៏ដោយ សម្តេចព្រះសង្ឃរាជទាំង២គណៈ បានបញ្ជាក់តាមព្រះរាជសង្ឃប្រកាសថាបើតាមច្បាប់បានចែងថា បព្វជិតអាចចូលជាសមាជិកគណបក្សនយោបាយនានាបាន ប៉ុន្តែមិនត្រូវធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។
ដូច្នេះរាល់បុព្វជិតទាំងឡាយណាដែលប្រព្រឹត្តផ្ទុយពីព្រះរាជសង្ឃប្រកាស និងច្បាប់រដ្ឋ នឹងត្រូវទទួលទោសានុទោសតាមច្បាប់ព្រះពុទ្ធសាសនា និងច្បាប់រដ្ឋជាធរមាន៕(ដោយៈសៅ វិសាល)
Source from: Vayofm

Loading...
Loading...