រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ដាច់កាឡេរេចង្កូតជ្រុល បុកបង្គោលភ្លើង និងផ្ទះប្រជាពលរដ្ឋ ទៅមុខលែងរួចកាលពីវេលាម៉ោង ២និង៣០ នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣នៅចំណុចមុខផ្ទះ៨៦១ ផ្លូវលេខ ២៧១ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
អ្នកបើករថយន្តបង្កហេតុ មានឈ្មោះ យន់ នី អាយុ ៤៣ ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ថាមុនពេលកើតហេតុ គេឃើញរថយន្ត បែនដឹកហ៊ីណូ ប្រភេទដឹកដី មួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3A 1209 ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ២៧១ ក្នុងទិសដៅពី លិចទៅកើត យ៉ាងលឿន។
ពេលមកដល់កន្លែងកើតហេតុ រថយន្តបានដាច់កាឡេ រេចង្កូតទៅខាងស្តាំដៃ ជ្រុលលឿនបុកបង្គោលភ្លើង យ៉ាងពេញទំហឹង និងសំយ៉ាបផ្ទះ ប្រជាពលរដ្ឋនៅទីនោះ បណ្តាលឲ្យក្បាលរថយន្ត បង្កហេតុគាបជាប់បង្គោលភ្លើង រងការខូចខាតមិនអាច បន្តដំណើរទៅមុខបាន ប៉ុន្តែបង្គោលភ្លើងមិនបាក់ទេ ។ គ្រោះថ្នាក់នេះបានបង្ក ឲ្យមានការកកស្ទះចរាចរ ជាច្រើនម៉ោង នៅពេលស្ទូចរថយន្តបង្កហេតុ យកទៅទុក ដោះស្រាយតាមច្បាប់៕
Source from: watphnom-news.com

Loading...
Loading...