ខេត្ដកំពង់ចាម ៖ រថយន្ដម៉ាកសាំយ៉ុង បានបុកហើយកិន ក្មេងប្រុសអាយុ ៥ឆ្នាំ ម្នាក់បណ្តាលឲ្យបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលា ម៉ោង ៤និង១០ នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិ លេខ៧ ត្រង់ចំណុចមុខវត្ដទន្លេបិទ ក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
ក្មេងប្រុសរងគ្រោះមានឈ្មោះ ហ៊ាន សុវណ្ណារ៉ា អាយុ ៥ឆ្នាំ រស់នៅកន្លែងកើតហេតុ មានម្ដាយឈ្មោះ យន ចន្នា អាយុ ៣០ឆ្នាំ នៅថ្ងៃកើតហេតុ គាត់មិនបាននៅផ្ទះទេ រវល់ស៊ីឈ្នួលធ្វើចម្ការ នៅខេត្ដ រតនគិរី ដោយទុកកូននៅជាមួយជីដូន។ ជនបង្កមានឈ្មោះ អឿន សុខឡុង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិខ្លយ ឃុំមាន ស្រុកព្រៃឈរ បើករថយន្ដ ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-3064 ។
មុនពេលកើតហេតុ រថយន្ដបង្ក បើកក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតកៀរជនរងគ្រោះ ដួលលើចិញ្ចើមផ្លូវ ហើយក៏កិនបន្ថែមទៀត បណ្ដាលឱ្យបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត មិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានបន្ថែម ល្បឿនបើករត់ ប៉ុន្ដែត្រូវបាននគរបាលប៉ុស្ដិ៍ និងនគរបាល យាមស្ពានគីហ្ស៊ូណា ស្ទាប់ចាប់ខ្លួនបាន៕
Source from: watphnom-news.com

Loading...
Loading...