កិច្ចជំនួបជាង៣ម៉ោង រវាងតំណាងគណបក្សសង្គ្រោះជាតិ និង តំណាងសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១កញ្ញានេះ សាលារាជធានីបានសម្រេចលើគោលការណ៏មួយចំនួនដែលគណបក្សសង្គ្រោះជាតិ ស្នើរសុំនិងជូនដំណឹង ប៉ុន្តែនៅមានចំនុចមិនឯកភាពគ្នាមួយចំនួនទៀត។
ចំនុចមិនឯកភាពនោះត្រូវបាន លោកឡុង ឌី ម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា នឹងត្រូវផ្ញើរជូនទៅក្រសួងមហាផ្ទៃដើម្បីសម្រេចបន្ថែមថា ត្រូវអនុញ្ញាតតាមការស្នើរធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ រឺយ៉ាងណា?
ប៉ុន្តែសម្រាប់លោកហ៊ូ វ៉ាន់ តំណាងគណបក្សសង្គ្រោះជាតិបានអះអាងឲ្យដឹងថា លោកមានសង្ឃឹមយ៉ាងមោះមុតថា បើយោងតាមច្បាប់បាតុកម្មក្រសួងមហាផ្ទៃនឹងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្ម ២៤ម៉ោង លើស២៤ម៉ោង។ បើបដិសេធសំណើរករណីជារឿងនយោបាយ។
នេះបើតាមការបញ្ជាក់របស់លោកហ៊ូ វ៉ាន់ តំណាងគណបក្សសង្គ្រោះជាតិ។សូមលំអិតព័ត៌មាននេះនៅក្នុងនាទីហេតុការណ៏សំខាន់ដោយមានសេចក្តីរាយការណ៏ពិស្តារពី ឆេង សូរិយា។
សំលេងៈ
Source from: Vayofm

Loading...
Loading...