បន្ទាប់ពីក្រសួងមហាផ្ទៃបានសង្កេតឃើញថា មានអង្គការសង្គមស៊ីវិល សមាគម និង អង្គការមិនមែនរដ្ឋាភិបាលនានាមួយចំនួនតូចបានផ្តល់ការគាំទ្រ ដល់បុគ្គល ឬ គណបក្សនយោបាយមួយ តាមរយៈការធ្វើសកម្មភាពនានាដោយផ្ទាល់ ឬដោយប្រយោល ជាសេចក្តីថ្លែងការណ៍ ឬជាសេចក្តីអំពាវនាវ។
ដូច្នេះរាល់ទង្វើ និងសកម្មភាពទាំងនេះ ត្រូវបានក្រសួងមហាផ្ទៃចាត់ទុកថា មានលក្ខណៈផ្ទុយពីលក្ខន្តិកៈរបស់អង្គការសង្គមស៊ីវិល សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និង ច្បាប់នានាជាធរមាន។
តែយ៉ាងណាក៏ដោយក្រសួងមហាផ្ទៃបានថ្លែងអំណរគុណដល់អង្គការសង្គមស៊ីវិល សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សង្គមកម្ពុជាលើវិស័យមួយចំនួន ជាពិសេសគឺការលើកស្ទួយសិទ្ធិមនុស្ស។
ទន្ទឹមនឹងនេះក្រសួងមហាផ្ទៃ នៅតែបន្តលើកទឹកចិត្ត និងមានជំនឿថា អង្គការសង្គមស៊ីវិលនានា នឹងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព អព្យាក្រឹត្រ ស្របតាមលក្ខន្តិកៈ និងច្បាប់នានាជាធរមាន៕(ដោយៈសៅ វិសាល)
Source from: Vayofm

Loading...
Loading...