រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើក រថយន្ដមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-2333 ក្នុងល្បឿនយ៉ាងលឿន ជ្រុលចង្កូតទៅបុក របាំងថ្មចែកទ្រូងផ្លូវ ពេញទំហឹង កាលពីវេលាម៉ោង ២៤និង០០នាទី យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅចំណុចមុខហាង ហេងហេង តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
មុនពេលកើតហេតុ គេសង្កេតឃើញ បុរសម្នាក់ បើករថយន្ដកាមរីបាឡែន ក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ជ្រុលបុករបាំងថ្ម បណ្ដាលឲ្យបាក់អស់ចំនួន ៣កង់ រងការខូចខាត ហើយរថយន្តព្យាយាម បើករត់គេចខ្លួន តែត្រូវ សមត្ថកិច្ចឃាត់បានភ្លាមៗ រីឯអ្នកបើកបររថយន្ដ បានបើកទ្វារចុះ រត់គេចខ្លួនបាត់ស្រមោលឈឹង៕
Source from: watphnom-news.com

Loading...
Loading...