រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាល ផ្ទុះខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម និងក្មេងស្រីម្នាក់ទៀត រងរបួសជាទម្ងន់ បន្ទាប់ពីរថយន្តដឹកប្រេង របស់ក្រុមហ៊ុន សូគីមិច បើកក្នុងល្បឿនលឿន ចុះពីលើស្ពានលីយ៉ុងផាត់បុក ពេញទំហឹង កាលពីវេលាម៉ោង ២និង១៥ នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ ខាងកើតស្ពាន លីយ៉ុងផាត់ ហួសវរង្វង់មូលទី២ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ ។
រថយន្តបង្កហេតុម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-1204 ជាប្រភេទរថយន្ត ដឹកប្រេងរបស់ក្រុមហ៊ុន សូគីមិច ក្រោយពេលបុកមនុស្សស្លាប់ បានដាក់មេប្រូចបាត់ស្រមោល ។ ចំណែកម៉ូតូ ជនរងគ្រោះ ម៉ាកគុបពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1S-7385 ។ ជនរងគ្រោះ ឈ្មោះ នឿន ម្នោ ភេទប្រុស អាយុប្រហែលជាង ២០ឆ្នាំ ជាកម្មកររោងចក្រ ចំណែកក្មេងស្រី រងរបួសអាយុ ៣ ឆ្នាំ ត្រូវបានទៅសង្គ្រោះ នៅគ្លីនិចព្រែកព្នៅ។ គេមិនទាន់ដឹងថា ជនរងគ្រោះ មានទីលំនៅទីណានោះទេ ព្រោះសមត្ថកិច្ច បានស្គាល់ឈ្មោះ តាមរយៈកាតធ្វើការ រោងចក្រតែប៉ុណ្ណោះ ៕
Source from: watphnom-news.com

Loading...
Loading...