រាជធានីភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ ខណៈពេលដែលពួកគេបានជិះម៉ូតូមួយគ្រឿង ជ្រុលទៅបុករង្វង់មូលចោមចៅកាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៣ ស្ថិតនៅរង្វង់មូលចោមចៅ កែងផ្លូវជាតិលេខ៣ ក្នុងភូមិ ថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឿង ចាន់ថេន ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតអគ្គិសនីនៃវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវរស់នៅភូមិដណ្ដង ឃុំក្រាំង ចេក ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ(អ្នកឌុប) អ្នករួមដំណើរឈ្មោះឌឹម សុធារិទ្ធ ភេទ ប្រុស អាយុ២០ឆ្នាំ មានមុខរបរជាសន្ដិ សុខធនាគារ រស់នៅភូមិ-ឃុំជាមួយគ្នា។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាក លេខកណ្ដាល1H-8803 ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ ខណៈពេលជិះមកដល់ចំណុចកើតហេតុ ដោយសារតែជាប់ជជែកគ្នា មិនបានមើលផ្លូវ ស្រាប់តែជ្រុលចង្កូតទៅបុករង្វង់មូលចោមចៅវបណ្ដាលឱ្យអ្នកទាំងពីររងរបួសធ្ងន់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការអន្តរាគមន៍ ដោយបានទំនាក់ទំនងហៅរថយន្តសាម៊ុយ មកដឹកជនរងគ្រោះទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ៕
Source from: watphnom-news.com

Loading...
Loading...