រាជធានីភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុង មួយគ្រឿងបើកពីខេត្តតាកែវ ចូលដល់ភ្នំពេញ ឆ្លងចរន្តខ្សែភ្លើង បណ្តាលឲ្យឆាបឆេះ ក្នុងកាប៊ីនខ្ទេច កាលពីវេលាម៉ោង ២និង៣០ នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងជើងរង្វង់មូល ចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែសំណាងល្អ មិនមានរងរបួសដល់អ្នកបើកបរ និងអ្នករួមដំណើរ ហើយសមត្ថកិច្ចនិងប្រជាពលរដ្ឋ បាននាំគ្នាយកបំពង់ ពន្លត់អគ្គិភ័យជួយបាញ់រលត់ទៅវិញ ។
រថយន្តរងគ្រោះ ម៉ាកសាំយ៉ុង១២ កៅអីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-4980 អ្នកបើកបរពុំត្រូវបាន គេស្គាល់ឈ្មោះទេ មានអាយុប្រហែលជា ៤០ ឆ្នាំ និងអ្នករួមដំណើរម្នាក់ ក៏ពុំត្រូវបានគេស្គាល់ឈ្មោះដែរ មានអាយុប្រហាក់ប្រហែលគ្នា។ បើតាមការឲ្យដឹង ពីអ្នករួមដំណើរ បានឲ្យដឹងថា ពួកគាត់ទាំងពីរនាក់ បានជិះរថយន្តចេញមកពី ខេត្តតាកែវមកភ្នំពេញ ក្នុងគោលបំណង យកឯកសារមកដាក់ធ្វើការ នៅភ្នំពេញ ដោយបានពិនិត្យរថយន្តត្រឹមត្រូវ មុននឹងចេញដំណើរ។
ប៉ុន្តែពេលមកដល់ ខាងជើងរង្វង់មូល ចោមចៅនោះ ស្រាប់តែមានផ្សែងហុយ ចេញមករួចក៏មាន អណ្តាតភ្លើងឆាបឆេះឡើង នៅក្នុងកាប៊ីន ពេលនោះពួកគាត់ បានបើកទ្វាររថយន្ត ចេញក្រៅ ហើយក៏មានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្បែរនោះ យកបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ ក៏រលត់ទៅវិញ បើពុំដូច្នោះទេ រថយន្តនេះ នឹងអាចរងការខូចខាត ទាំងស្រុងតែម្តង ៕ ដោយ វិទូ
Source from: watphnom-news.com

Loading...
Loading...