តាមប្រភពព័ត៌មានបានប្រាប់ថាកាលពីនាងអាយុ ២៨ ឆ្នាំ នាងបានចាប់ផ្តើមធ្វើការវះកាត់ជាលើកដំបូង និងប្រើគ្រឿងសំអាងមួយចំនួនបន្ថែមទៀត។ បន្ទាប់មកនាងបានទៅកាន់ប្រទេសជប៉ុនដើម្បីធ្វើការវះកាត់កំរិតខ្ពស់ បន្ថែមទៀតដែលភាគច្រើននាងវះកាត់នៅលើផ្ទៃមុខ។
ចុងក្រោយដោយសារតែការញៀននិងភាពស្រស់ស្អាត់នាង Mioku បានប្រឈមមុខនឹងវិបត្តជាច្រើនបន្ទាប់ពីការវះកាត់ដោយសារតែមុខរបស់ នាងចាប់ផ្តើមហើម។មិនត្រឹមតែប៉ុណ្ណោះដើម្បីបានភាពស្រស់ស្អាតរបស់ ខ្លួនមកវិញនាង Mioku បានទិញថ្នាំដែលមានជាតិ ស៊ីលីខូន (Silicon) មកចាក់ដោយខ្លួនឯងដើម្បីកុំឲ្យផ្ទៃមុខហើម។ នៅពេលដែលនាងមិនមានលទ្ធភាពទិញ ស៊ីលីខូន (Silicon) បន្ថែមទៀតនាងបានយក ប្រេងចម្អិនអាហារមកចាក់ជំនួសដែលបណ្តាលឲ្យមុខកាន់មានវិបត្តិនិង មានបញ្ហាកាន់តែខ្លាំង។
ទីបំផុតបើទោះបីជានាងបានទៅជួបវេជ្ជបណ្ឌិតក៏គេមិនអាចជួយឲ្យ មុខរបស់នាងត្រលប់មកភាពប្រសើរវិញឡើយ។ ម្យ៉ាងទៀតវេជ្ជបណ្ឌិតបានវះកាត់ជាច្រើនដងលើផ្ទៃមុខរបស់នាងដើម្បី កាត់បន្ថយជំងឺហើមបមុខ ប៉ុន្តែមុខរបស់នាងត្រូវខូចទ្រងទ្រាយនិងមានស្នាមខ្វាត់ខ្វែង ជាច្រើន។ ទាំងនេះបណ្តាលមកពីការវះកាត់សម្រស់និងប្រើផលិតផលមិនត្រឹមត្រូវ ៕
ប្រភពពី domneng

Loading...
Loading...