ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានលោកកឹម សុខា នៅថ្ងៃទី១២ កញ្ញានេះ បានចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប ដើម្បីបង្ហាញពីជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការធ្វើមហាបាតុកម្មអហិង្សាជាលក្ខណៈទ្រង់ទ្រាយធំរយៈពេល៣ថ្ងៃ។ បើតាមគម្រោង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនឹងចុះជួបប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ កញ្ញា។
សម្លេងៈ
គួររម្លឹកថា នៅក្នុងពិធីទទួលព្រះរាជដំណើរ យាងនិវត្តន៍របស់ព្រះមហាក្សត្រពីប្រទេសចិន នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃម្សិលម៉ិញ មេដឹកនាំបក្សប្រឆាំង និង សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មិនជួបពិភាក្សាគ្នាក្នុងការដោះស្រាយបញ្ហាជាប់គាំងនយោបាយនោះឡើយ។ទន្ទឹមនឹងនេះលោក សម រង្ស៊ី បានបញ្ជាក់ថា មហាបាតុកម្មអហិង្សានៅថ្ងៃទី១៥ កញ្ញា អាចនឹងមានការដើរហែក្បួន និងនៅមួយកន្លែង ប៉ុន្តែលោក ធានាថា ការធ្វើមហាបាតុកម្ម នឹងធ្វើឡើងដោយសន្តិវិធីមួយរយភាគរយ។
សម្លេងៈ
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកសមរង្ស៊ី មិនទាន់បញ្ជាក់ទេថា ការដើរនឹងធ្វើពីទីណា ទៅទីណា៕(ដោយៈ សៅ វិសាល)
Source from: Vayofm

Loading...
Loading...