សាលារាជធានីភ្នំពេញ បានអនុញ្ញាតិអោយគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្ម ទៅតាមការស្នើរសុំ។ ប៉ុន្តែបាតុកម្ម ត្រូវធ្វើតាមច្បាប់ ដោយចំនួនអ្នកចូលរួមបាតុកម្ម មិនត្រូវលើសពី ១ម៉ឺននាក់ អាចធ្វើចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច និងមិនអនុញ្ញាតិអោយមានការបោះតង់ ធ្វើជំរុំស្នាក់នៅពេលយប់លើទីលានប្រជាធិតេយ្យនោះទេ។
ការឆ្លើយតបរបស់សាលារាជធានីភ្នំពេញ បានធ្វើឡើងក្រោយកិច្ចប្រជុំរវាងគណបក្សសង្គ្រោះជាតិ ដែលមានលោក ហូរ វ៉ាន់ លោក ម៉ៅ មុនីវណ្ណ និងលោក ឡុង រី ជាមួយតំណាងអាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា។យ៉ាងណាក៏ដោយលោកហូ វ៉ាន់ មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិបានថ្លែងប្រាប់វិទ្យុខ្មែរ អន្តរជាតិនៅថ្ងៃនេះថា គណបក្សសង្គ្រោះជាតិនៅរក្សាជំហរដដែល ដូច្នេះត្រូវការចចារជាបន្តទៀត។
Source from: Vayofm

Loading...
Loading...