វាជាការឆ្លើយតបភ្លាមៗរបស់រដ្ឋាភិបាលក្រុងប៉េកាំងប្រទេសចិន ទៅនឹងការលើកឡើងរបស់អគ្គលេខាធិការនាយខុទ្ទកាល័យរបស់ជប៉ុនគឺ លោកYoshihide Suga ដែលបានបញ្ជាក់កាលពីថ្ងៃអង្គារថា ការបញ្ជូនមន្ត្រីរបស់ខ្លួនទៅកាន់តំបន់ជម្លោះសេនកាកូគឺជាជម្រើសមួយដែលអាចបញ្ជាក់ថា តំបន់កោះនោះ គឺជាកម្មសិទ្ធរបស់ខ្លួន។
លោក Hong Lei អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនឲ្យដឹងថា ប្រសិនបើជប៉ុនបញ្ចេញនូវសកម្មភាពឈ្លានពានតាមរយៈការមន្ត្រីខ្លួនទៅកាន់តំបន់ជម្លោះនោះជប៉ុនត្រូវតែទទូលខុសត្រូវរាល់បញ្ហាទាំងអស់។ លោកបន្តថា ប្រទេសចិនមានការតាំងចិត្តខ្ពស់ និងឆន្ទៈដ៏រឹងមុំាក្នុងការការពារដែនកោះរបស់ខ្លួន។
សូមរម្លឹកឡើងវិញថា ចិននិងជប៉ុនបានប្រឈមនឹងភាពតានតឹងខ្លាំងចាប់តាំងពីរដ្ឋាភិបាលជប៉ុនបានប្រកាសទិញកោះសេនកាគូពីដៃឯកជនមកដាក់បញ្ជូលជាសម្បត្តិរដ្ឋកាលពីឆ្នាំ២០១២កន្លងទៅ។
ប្រការនេះហើយបានធ្វើឲ្យចិនបានការផ្ទុះកំហឹងយ៉ាងខ្លាំង ហើយបានបញ្ជូននាវា និង យន្តហោះទៅកាន់តំបន់ជម្លោះនោះជាញឹកញាប់ផងដែរ។
ម្យ៉ាងវិញទៀតចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ជប៉ុនដែលដឹកនាំដោយ លោកShinzo Abe ឡើងកាន់តំណែង ភាពតានតឹងកាន់តែកើនឡើងខ្លាំងមួយកំរិតទៀត ព្រោះរដ្ឋាភិបាលថ្មីនេះ តែងតែប្រកាសជាញយដងថា នឹងមិនឲ្យបរទេសចូលបំពាននូវទឹកដីរបស់ខ្លួនឡើយ។ លើសពីនេះទៅទៀត លោកShinzo Abe បានគ្រោងនឹងបង្កើនការចំណាយថវិការជាច្រើនដើម្បីពង្រឹងវិស័យយោធា។
យ៉ាងណាក៏ដោយនាពេលថ្មីៗកន្លងទៅមេដឹកនាំជប៉ុន លោកShinzo Abe និងលោកXi Jinping ប្រធានាធិបតីចិន បានធ្វើការជួបពិភាក្សាទល់មុខគ្នាជាលើកដំបូងចាប់តាំងពីអ្នកទាំងពីបានឡើងកាន់តំណែងមកក្នុងពេលទៅចូលរួមកិច្ចប្រជុំG20 នៅប្រទេសរុស្ស៊ី។
ក្នុងនោះទាំងលោក Shinzo Abe និងលោក Xi Jinping សុទ្ធសឹងតែបានបង្ហាញ់ពីជំហររៀងៗខ្លួនថា នឹងខិតខំដោះស្រាយបញ្ហាជម្លោះដែនកោះ ហើយបែរមកគិតគូរពីផលប្រយោជន៏រួមគ្នាទៅវិញ។(ដោយៈអ៊ុន រស្មី)
Source from: Vayofm

Loading...
Loading...