ការប្រជុំរដ្ឋសភា លើកដំបូងនៅថ្ងៃទី២៣កញ្ញា តាមការកោះប្រជុំរបស់ព្រះមហាក្សត្រនឹងមិនមានបញ្ហាជាប់គាំងអ្វីនោះទេ ទោះជាគណបក្សសង្គ្រោះជាតិ ធ្វើពហិការមិនចូលរួមប្រជុំក៏ដោយ នេះគឺជាការបញ្ជាក់របស់លោកជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។
លោកជាម យៀប បានបន្តថា ការអនុម័តរៀបចំរដ្ឋាភិបាលថ្មី សមាសភាពថ្នាក់ដឹកនាំរដ្ឋសភា និង រាជរដ្ឋាភិបាលអាចធ្វើឡើងបានព្រោះរដ្ឋសភាត្រូវការសំឡេងត្រឹមតែ ៥០ភាគរយបូក១ ក្នុងចំណោមសមាជិករដ្ឋសភាសរុប១២៣រូប។
ដូចច្នេះការធ្វើពហិការមិនចូលរួមប្រជុំរដ្ឋសភាលើកដំបូងរបស់គណបក្សសង្គ្រោះជាតិ ដែលទទួលបាន ៥៥អាសនៈ មិនបានបង្កជាបញ្ហាអ្វីនោះទេ ខណៈពេលដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ ក្នុងចំណោមអាសនៈសរុប១២៣៕
ជាការកត់សម្គាល់រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាមិនទាន់ប្រកាសចេញនូវរចនាសម្ព័ន្ធថ្មីសម្រាប់រដ្ឋាភិបាលនីតិកាលទី៥ទេ នោះទេតែគណបក្សប្រជាជនកម្ពុជា នឹងកែទម្រង់រដ្ឋាភិបាលថ្មី តាមរយៈការផ្លាស់ប្តូរតំនាងរាស្ត្រ និង ប្តូររដ្ឋមន្ត្រីនៅតាមក្រសួងមួយចំនួន។ ប៉ុន្តែរដ្ឋាភិបាលថ្មីនេះនៅតែស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល។
Source from: Vayofm

Loading...
Loading...