សេចក្តីថ្លែងការណ៏របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី១០កញ្ញានេះ បានបង្ហាញពីការព្រួយបារម្ភ ថាភាគរយស្ត្រីជាតំណាងរាស្ត្ររដ្ឋសភានៅនីតិកាលទី៥នេះ មានការថយចុះបើប្រៀបធៀបនឹងអាណ្ណត្តិមុន។
តាមការបង្ហាញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប កាលពីថ្ងៃទី០៨កញ្ញា បានឲ្យដឹងថា នៅក្នុងនីតិកាលនេះស្ត្រីក្នុងរដ្ឋសភា មាន២០.៣៣% ស្មើរ២៥នាក់ ក្នុងចំនោម១២៣អាសនៈ ប៉ុន្តែបើអាណ្ណត្តិមុនមានរហូតទៅដល់២២%។ តូលេខនេះបានបង្ហាញឲ្យដឹងថា ចំនួនស្ត្រីក្នុងរដ្ឋសភាកំពុងតែថយចុះម្តងបន្តិចៗ។
អ្នកស្រី ជ័រ ច័ន្ទធីតា មន្ត្រីសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានប្រាប់វិទ្យុខ្មែរអន្តរជាតិវាយោ FMថា CCHR ចង់ឲ្យរដ្ឋាភិបាលបង្កើនចំនួនស្ត្រីឲ្យបានច្រើនតាមការគ្រោងទុក។ លោកស្រីជ័រ ច័ន្ទធីតា បន្តថា ស្រីពិតជាមានតួនាទីសំខាន់ណាស់ក្នុងការចូលរូមអភិវឌ្ឍន៏ប្រទេសជាពិសេសគឺ បញ្ហាផ្នែកស្ត្រី។
សំលេងៈ
ការថយចុះនៃចំនួនស្ត្រីជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភានេះ ត្រូវបានគេទាយហើយនៅមុនការបោះឆ្នោតហើយថា នឹងមានការថយចុះ។ ទោះបីជាលទ្ធផលនៃការបោះឆ្នោត នីតិកាលទី០៥ បង្ហាញឲ្យឃើញពីតំណាងរាស្ត្រក្នុងជួររដ្ឋសភាមានការថយចុះបន្តិចក៌ដោយនេះសរបញ្ជាក់ឲ្យឃើញថា លទ្ធផលបោះឆ្នោត បានបង្ហាញពីការកង្វះ ឆន្ទៈនយោបាយដែលចំនួនស្ត្រី នៅតែមានតិចតួចក្នុងឆាកនយោបាយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវត្រូវមានវិធានការទប់ស្កាត់ ដើម្បីដោះស្រាយពីការចូលរួមតំណាងរាស្ត្រស្ត្រីកាន់តែតិចឡើងៗ ពីមួយអាណ្ណត្តិ ទៅមួយអាណ្ណត្តិ។
កន្លងមករដ្ឋាភិបាលបានប្តេជ្ញាទៅលើគោលដៅមួយចំនួនសម្រាប់អភិវឌ្ឍន៏សហសវត្សរ៏កម្ពុជាក្នុងនោះរួមមានទាំងការសម្រេចឲ្យបានតំណាងរាស្ត្រស្ត្រី៣០% នៅថ្នាក់ជាតិត្រឹមឆ្នាំ២០១៥៕(ដោយៈឆេង សូរិយា)
Source from: Vayofm

Loading...
Loading...