ឆ្លើយតបភ្លាមៗនឹងព្រះរាជសារកោះអញ្ជើញ របស់ ព្រះបាទនរោត្តម សីហមុនី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញលិខិត យល់ព្រមចូលរួមប្រជុំ ។ លិខិតរបស់សម្តេច ហ៊ុន សែន បានបង្ហាញថានឹងដឹកនាំសហការីចំនួន២រូប គឺលោក សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា និង លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ដោយឡែក មេដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ នៅមិនទាន់ចេញលិខិតឆ្លើយតបនៅឡើយទេ ចំពោះព្រះរាជសារកោះអញ្ជើញ របស់ ព្រះបាទនរោត្តម សីហមុនី ។
គួរបញ្ជាក់ថាព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី នៅថ្ងៃទី១២ ខែកញ្ញានេះ បានចេញព្រះរាជសារ ពីរដាច់ដោយឡែកពីគ្នា។ ព្រះរាជសារមួយ កោះអញ្ជើញ សម្ដេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង សហការីចំនួន២រូប ព្រះរាជសារមួយទៀតកោះអញ្ជើញ លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ និង សហការីចំនួន២រូប ចូលរួម ប្រជុំដោះស្រាយ បញ្ហាប្រទេសជាតិ នៅថ្ងៃសៅរិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង។ ដោយយ៉ាន់ លីណា
Source from: Vayofm

Loading...
Loading...