ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងមួយ ផ្ញើរជូនសាលារាជធានីភ្នំពេញ ស្តីពីការអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិធ្វើមហាបាតុកម្ម។ជាលទ្ធផលក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិ ធ្វើមហាបាតុកម្ម តែ១ថ្ងៃប៉ុណ្ណោះ ដោយ អមនឹងលក្ខខណ្ឌ ចំនួន៤ ចំណុច។
ទីមួយ គឺធ្វើមហាបាតុកម្ម នៅថ្ងៃទី១៥ កញ្ញា ចាប់ពីម៉ោង ០៦ ព្រឹក ដល់ម៉ោង ៨យប់ នៅទីលានប្រជាធិបតេយ្យ ហាមមានការប្រមូលផ្តុំ រឺ ស្នាក់ ទំាងយប់ ទំាងថ្ងៃ នៅទីលានប្រជាធិតេយ្យ រឺ ក៏នៅកន្លែងសាធារណៈណាផ្សេងនោះទេ ដើម្បីកុំឲ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និង សន្តិសុខសង្គម។
លក្ខខណ្ឌ ទីពីរគឺ ហាមមិនឲ្យធ្វើមហាបាតុកម្ម នៅថ្ងៃទី១៦ និង១៧ កញ្ញា ពីព្រោះកាលបរិច្ឆេទ ចំថ្ងៃ សិស្សានុសិស្ស ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ នៅរាជធានី និង នៅតាមបណ្តាខេត្តនានា។
លក្ខខណ្ឌ ទីបី ចំនួនអ្នកចូលរូម មិនឲ្យលើសពីមួយម៉ឺននាក់ ដែលជា ចំនួនអតិបរមា សមាមាត្រ និង ទំហំនៃទីលានប្រជាធិបតេយ្យ។
និង លក្ខខណ្ឌ ចុងក្រោយ មហាបាតុកម្ម នោះ មិនត្រូវមានការដង្ហែក្បួនបាតុកម្ម រីដើរដង្ហែរញាតិ នៅតាមផ្លូវនានា ក្នុងរាជធានីភ្នំពេញ ដូចដែលបាន ព្រមព្រៀងគ្នា រវាង តំណាងគណបក្សសង្រ្គោះជាតិ និង សាលារាជធានីភ្នំពេញ ក្នុងកំណត់ហេតុប្រជុំចុះថ្ងៃទី១១ កញ្ញា កន្លងមក។ សេចក្តីជូនដំណឹងនេះ ត្រូវបានផ្សព្វផ្សាយឲ្យដឹង នៅព្រលប់ ថ្ងៃព្រហស្បតិ៍នេះ៕
Source from: Vayofm

Loading...
Loading...